ស្នងការនគរបាលខេត្តកំពត បដិសេធ មិនដែលស្គាល់ កញ្ញា រ៉ូស ក្រោយរូបនាងចែកចាយសារនេះ និងឲ្យនាងលុបជាបន្ទាន់ - TrueID

ស្នងការនគរបាលខេត្តកំពត បដិសេធ មិនដែលស្គាល់ កញ្ញា រ៉ូស ក្រោយរូបនាងចែកចាយសារនេះ និងឲ្យនាងលុបជាបន្ទាន់

December 21, 2022

រាជធានីភ្នំពេញ ៖ ផ្ទុះការភ្ញាក់ផ្អើលជាខ្លាំង កាលពីម្សិលមិញនេះ ក្រោយពេល កញ្ញា រ៉ូស ដែលត្រូវគេស្គាល់ជាមនុស្សគួរឲ្យចាប់អារម្មណ៍លើបណ្តាញសង្គម បង្ហោះចែករំលែករូបភាពសារពី ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត ដែលប្រើពាក្យមិនសមរម្យដូចជាមនុស្សរោ.គចិត្ត។

យ៉ាងណាមិញ មហាជនជាច្រើនផ្ទុះការភ្ញាក់ផ្អើល ក្រោយឃើញសារប៉ុន្មានឃ្លានោះហើយ ហាក់ហួសចិត្តជាខ្លាំង ព្រោះកន្លងមករូបលោកត្រូវគេស្គាល់ជាមន្ត្រីពូកែធ្វើការមួយរូប ដែលទទួលការកោតសរសើរពីប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ រូបលោកក៏មានភរិយាស្រស់ស្អាតផងដែរ។

តួយ៉ាង រឿងនេះពិតជាការយល់ច្រលំដូចការនឹកស្មានរបស់បងប្អូនមួយចំនួនមែន ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ បានបកស្រាយលើទំព័រហ្វេសប៊ុកផ្លូវការថា រូបលោកមិនធ្លាប់ស្គាល់កញ្ញា រ៉ូស មួយវិញទៀត លេខទូរសព្ទនេះមិនមែនជាលេខរបស់រូបលោកដែរ ជាគណនីក្លែងក្លាយដែលកំពុងក្លែងធ្វើជារូបលោកតែប៉ុណ្ណោះ រូបលោកបន្តអះអាងថា ៖

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

   ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ 
   ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ 
រូបភាព
រូបភាព
សំណេរ ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ 
សំណេរ ឯកឧត្តម ម៉ៅ ច័ន្ទមធុរិទ្ធ 
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...