ភ្នំពេញ៖ ក្រុមហ៊ុន GCC បានប្រកាសពីការបើកដំណើរការក្រុមហ៊ុនសេវាថែទាំណាឌីឃែរសម្រាប់អ្នកដែលរស់នៅក្នុងបុរីណាឌី ដែលកម្មវិធីនេះបង្កើតឡើងក្នុង ឱកាសគម្រប់ខួប៥ឆ្នាំរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនGCC បានឱ្យដឹងថា កម្មវិធីផ្ដល់ជូនអតិថិជននូវសេវាថែទាំនេះ គឺជាកម្មវិធីដមបូងគេនៅកម្ពុជាដែលបង្ហាញពីការយកចិត្តទុកដាក់របស់អ្នកអភិវឌ្ឍន៍ទៅលើអតិថិជនសម្រាប់សេវាកម្មដ៏ល្អបំផុតរបស់ខ្លួន។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី២៧មីនា ២០២១នៅការិយាល័យលក់បុរីណាឌីផ្លូវជាតិលេខ៦អា លោក អេរិច ឆុង អគ្គនាយកនៃក្រុមហ៊ុនបុរីណាឌី GC Empire និង GC Realty បានឱ្យដឹងថាដើម្បីសម្រួលដល់ការរស់នៅនិងការរស់នៅប្រកបដោយគុណភាពរបស់អតិថិជននៅក្នុងបុរីណាឌី ក្រុមហ៊ុនបានបង្កើតនូវសេវាកម្មណាឌីឃែរ ដើម្បីឱ្យជួយដោះស្រាយអ្នករស់នៅក្នុងបុរីរបស់ខ្លួន។ អ្នកទិញបុរីណាឌីទាំងអស់នឹងក្លាយជាសមាជិកដែលមានឯកសិទ្ធិពិសេសរបស់ណាឌីឃែរព្រោះពួកគេអាចរីករាយនឹងសេវាកម្មរបស់ណាឌីឃែរទាំងអស់និងអត្រាការប្រាក់ពិសេសនៅតាមហាងលក់រាយរបស់ក្រុមហ៊ុនជីស៊ីស៊ី។មានសេវាកម្មសរុបចំនួន ១២ ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងណាឌីឃែរដែលវារួមបញ្ចូលសេវាកម្មមូលដ្ឋានដូចជាសេវារថយន្តដឹកអ្នកដំណើរឯកជន សេវាសន្តិសុខ ២៤ម៉ោង ការគាំពារផ្នែកវេជ្ជសាស្ត្របន្ទាន់ ២៤ ម៉ោងនិងសេវាកម្មបន្ថែមដូចជាសេវាថែទាំនឹងជួសជុលបន្ទាន់ ២៤ ម៉ោង សេវាកម្មជួយរើរចូលគេហដ្ឋាន សេវាកម្មសម្អាតគេហដ្ឋាន សេវាកម្មគ្រូបង្ហាល់ប្រាណឯកជន សេវាកម្មបោកអ៊ុត មានការថែរក្សាលាងសម្អាតរថយន្តជួលរថយន្តសណ្តោង និងសេវាកម្មជួលរថយន្តសម្រាប់ធ្វើដំណើកម្សាន្តជំនួយការរៀបចំ Event អាពាហ៍ពិពាហ៍ បុណ្យ ខួបកំណើត និង ការជួយផ្គត់ផ្គង់គ្រឿងទេស ដល់គេហដ្ឋាន។
លោកបន្តថា រាល់សេវាកម្មមួយចំនួនរបស់ណាឌីឃែរនឹងផ្ដល់ជូនដោយមិនគិតថ្លៃ ពីអតិថិជន ហើយសេវាកម្មមួយចំនួនទៀតតម្រូវឱ្យមានការបង់ថ្លៃចំណាយព្រោះសេវាកម្មខ្លះក៏មានការសហការជាមួយក្រុមហ៊ុនខាងក្រៅដើម្បីផ្ដល់ជូនអតិថិជនផងដែរ ហើយសេវាកម្មមួយចំនួនដែលត្រូវតម្រូវឱ្យមានការផ្លាស់ប្តូរនោះគឺខាងណាឌីឃែរនឹង តម្រូវឱ្យអតិថិជនបង់ថ្លៃចំណាយ ។
លោកអេរិច ឆុង បានឱ្យដឹងទៀតថា
លោកបន្ថែមថាបច្ចុប្បន្នននេះក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍលំនៅឋាននៃបុរីណាឌី លើផ្ទៃដីចំនួន៧,៥ហិចតា ក្នុងចំណោមផ្ទៃដីដែលមានបានត្រៀមទុកចំនួនជាង៣០ហិចតានៅតំបន់ជ្រោយចង្វារ តាមបណ្ដោយផ្លូវជាតិ៦អា ដែលជាតំបន់ដែលមានសក្ដានុពលអភិវឌ្ឍន៍ខ្ពស់សំបូរទៅដោយសំណង់លំនៅឋានមានគម្រោងធំៗ ដូចជាទីក្រុងរណបជ្រោយចង្វារ សួនដាយណូស័រ ពហុកីឡដ្ឋានមរតកតេជោ ទីលានវាយកូនហ្គោលសួនសត្វសាហ្វារី និងសំណង់លំនៅឋានជាច្រើនទៀតនៅព័ទ្ធជុំវិញ ។
លោកបញ្ជាក់ថា បើទោះបីកម្ពុជាបានជួបវិបត្តិនឹងជំងឺសកលនេះក្ដី តែតម្រូវការលំនៅឋានរបស់ប្រជាជននៅក្នុងប្រទេសកម្ពុជាដូច្នេះហើយទើបណាឌី បានបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនបន្តទៀតជាមួយនឹងអ្នកអភិវឌ្ឍន៍ដទៃទៀតផងដែរ។ លោកថា៖
នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះណាឌីឃែរក៏មានកម្មវិធីពិសេសសម្រាប់ផ្ដល់ជូនអតិថិជនរបស់ខ្លួន ដោយគ្រាន់តែធ្វើការកក់ផ្ទះភ្លាមក្នុងតម្លៃជាង៦០០ដុល្លារក្នុងមួយខែ នឹងទទួលបានឱកាសក្នុងការធ្វើដំណើរកម្សាន្តទៅកាន់កោះសង្សារ ឬប្រទេសជប៉ុន។ ដំណើរកម្សាន្តនេះ នឹងធ្វើឡើងបន្ទាប់ពីវិបត្តិនៃជំងឺកូវីដ១៩ត្រូវបានបញ្ចប់ ហើយពិភពលោកចាប់ផ្ដើមធ្វើដំណើរកម្សាន្តឡើងវិញ។
សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងបុរីណាឌីដោយជីស៊ី ស៊ីធីសូមចូលទៅកាន់គេហទំព័រហ្វេសប៊ុកផេក៖ - Borey Nadi by GCCity - លេខទូរស័ព្ទ និងតេឡេក្រាម : +85596 606 6688
ព័ត៌មានលម្អិតអំពីក្រុមហ៊ុន៖
ក្រុមហ៊ុន GCC គឺជាក្រុមហ៊ុនវិនិយោគដែលមានទីស្នាក់ការកណ្ដាលនៅទីក្រុងហុងកុង ដែលមានជំនាញលើ វិស័យ អភិវឌ្ឍអចលនទ្រព្យ វិនិយោគដីធ្លី និងសេវាកម្មហិរញ្ញវត្ថុ (trustand fund management)។ ចក្ខុវិស័យដ៏ធំបំផុតនៃ GCC គឺក្លាយជាអ្នកអភិវឌ្ឍអចលនទ្រព្យ ផ្តល់ជូនសេវាកម្មពេញលេញ 360० នៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ននេះ GCCមានក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន 7 ទៀត រួមមាន GC City, GC Land, GC Empire, GCRealty, GC Design, GC Management និង GC Credit ។ គម្រោងបច្ចុប្បន្នរបស់ GCC រួមមាន៖បុរី ណាឌី ដោយជីស៊ី ស៊ីធី, CEO Wyndham Residence ផ្សារជីស៊ី អូរឫស្សី GCResidence ជ្រោយចង្វារ និង Ream City ក្រុងព្រះសីហនុ។រៀបរៀងដោយការិយាល័យទីផ្សារGCC
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង
អ្នកនាង Leong KaYen
ប្រធានផ្នែកទីផ្សារ
លេខទំនាក់ទំនង:+855 96 820 6822 Email:l.kayen@gc-empire.com
លោកង៉ែត ឧត្តមមុន្នី
ប្រធានត្រួតពិនិត្យទីផ្សារ
លេខទំនាក់ទំនង:+855 98 831 868 Email: Nget.outdommony@gc-empire.com