កុំប្រហែស! ស្រុក/ក្រុង ទាំង១០នេះ ក្នុងខេត្តព្រៃវែង រកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប ៣៩នាក់ តាមរយៈការធ្វើតេស្តរហ័ស - TrueID

កុំប្រហែស! ស្រុក/ក្រុង ទាំង១០នេះ ក្នុងខេត្តព្រៃវែង រកឃើញករណីវិជ្ជមានកូវីដ-១៩ សរុប ៣៩នាក់ តាមរយៈការធ្វើតេស្តរហ័ស

June 14, 2021

ព្រៃវែង៖ ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ ម្សិលមិញនេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៣៩ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១០ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ​១នាក់

២- ស្រុកស្វាយអន្ទរ ចំនួន ​១២នាក់

៣-ស្រុកពារាំង ចំនួន ​១០នាក់

៤- ស្រុកពាមរក៍ ចំនួន ​៧នាក់

៥- ស្រុកពាមជរ ចំនួន​ ២នាក់

៦- ស្រុកកំពង់ត្របែក ចំនួន​ ២នាក់

៧- ស្រុកបាភ្នំ ចំនួន​ ២នាក់

៨- ស្រុកព្រះសេ្តច ចំនួន ១នាក់

៩- ស្រុកកញ្ចៀច ចំនួន ១នាក់

១០-ស្រុកកំចាយមារ ចំនួន ១នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៣៩នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

យ៉ាងណាមិញ ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក៕

សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង
សេចក្តីប្រកាស រដ្ឋបាលខេត្តព្រៃវែង

ប្រភព៖ រដ្ឋបាលខេត្តព្រៃវែង

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...