ស្វាយរៀង៖ មុននេះបន្តិច ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុកបន្ទាប់ពីមានការបង្ហោះចែកចាយ រឿងរ៉ាវស្លាប់របស់យុវជនមួយរូបជាហេតុមិនអាចមានវត្តមានលោកមកទទួលសញ្ញាបត្រ ខណៈត្រូវបានអាណាព្យាបាលឡើងមកទទួលជំនួស។
ជាក់ស្ដែង មានគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា Sam Thavyបានបង្ហោះរៀបរាប់អំពីសិស្សនិស្សិតមួយរូប មានឈ្មោះថា សន្ធា គឺជានិស្សិតដែលរៀនពូកែ ទទួលបានចំណាតថ្នាក់លេខ១ ថ្នាក់គណិតវិទ្យានិងមានអត្តចរិតស្លូតបូត តស៊ូរៀនសូត្រទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធាអាយុខ្លីចាកចេញដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយសូមឲ្យប្អូនអាយុវែង ថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូ គ្រប់គ្នាស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ដែលដឹកនាំនិងរួមការងារជាមួយសន្ធា មិនថាការងារសង្ក្រាន ឬ ការងារនៅសាកលវិទ្យាល័យស្វាយរៀង។កូនអើយគេមកទទួលទាំងអស់បាត់តែកូនម៉ែ ប៉ុន្តែម៉ែមកទទួលសញ្ញាបត្រឲ្យកូនហើយ ម៉ែ និងយកទៅធ្វើបុណ្យដាក់វាឲ្យកូន។
ដោយសារតែបែបនេះហើយ ទើបបានជាធ្វើឲ្យមហាជនជាច្រើនសម្ដែងក្តីរំជួលចិត្ត និងអាណិតដល់ លោកឳពុក អ្នកម្តាយ របស់យុវជននិស្សិតលោក ធានសន្ធា ជាខ្លាំង ដែលពួកគាត់ទាំងពីរបានបាត់បង់កូនប្រុសជាទីស្រលាញ់ដ៏ល្អបែបនេះ។ ពោលគឺបានត្រឹមមកទទួលសញ្ញាបត្រជំនួសកូនប្រុស ទុកជាកាដូដ៏មានន័យសម្រាប់ពួកគាត់តែប៉ុណ្ណោះ។
គួរឲ្យដឹងផងដែរថា បើទោះបីជាយ៉ាងណាក្ដីប្រភពពុំបានបញ្ជាក់ឲ្យដឹងថា តើលោក ធាន សន្ធា បានទទួលមរណៈ ដោយសារអ្វីនោះទេ។ខ្មែរឡូតនឹងUpdate ព័ត័មានចុងក្រោយនាពេលក្រោយ៕
សូមទស្សនារូបភាពខាងក្រោម៖