រដ្ឋបាលខេត្តកណ្ដាល សម្រេចដាក់ទីតាំងភូមិសាស្រ្ដបិទខ្ទប់ទាំងនេះ ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង - TrueID

រដ្ឋបាលខេត្តកណ្ដាល សម្រេចដាក់ទីតាំងភូមិសាស្រ្ដបិទខ្ទប់ទាំងនេះ ជាតំបន់ក្រហម តំបន់លឿងទុំ និងតំបន់លឿង

May 1, 2021

កណ្ដាល៖ កាលពីយប់ថ្ងៃទី ៣០ ខែមេសាកន្លងទៅ រដ្ឋបាលខេត្តកណ្ដាល បានសម្រេចបិទខ្ទប់ទីតាំងភូមិសាស្រ្ដចំនួន ០៨ភូមិ និងត្រូវកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង»។

វិធានការដែលត្រូវបានអនុវត្តចំពោះភូមិសាស្ដ្របិទខ្ទប់នេះ ត្រូវចាប់ផ្ដើមអនុវត្តសម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីម៉ោងសូន្យ ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ក្នុងនោះ ការកំណត់ជា «តំបន់ក្រហម» «តំបន់លឿងទុំ» និង «តំបន់លឿង» មានដូចខាងក្រោម៖

- តំបន់ក្រហម៖ ភូមិស្វាយជ្រុំ ភូមិពងទឹក ភូមិអណ្ដូង ភូមិត្នោតម្ដើម នៃឃុំបែកចាន ស្រុកអង្គស្នូល

- តំបន់លឿងទុំ៖ ភូមិចក ភូមិព្រៃបឹង ភូមិកម្ពោតស្បូវ នៃឃុំបែកចាន ស្រុកអង្គស្នូល

- តំបន់លឿង៖ ភូមិព្រៃពពេល នៃឃុំពើក ស្រុកអង្គស្នួល។

គួរជម្រាបដែរថា តំបន់ក្រហម សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ចំណែកតំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងតំបន់លឿង សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍៕

សម្រាប់ព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

សូមអានសេចក្ដីលម្អិតរបស់រដ្ឋបាលខេត្តកណ្ដាលខាងក្រោម៖

ទីតាំងដែលបានបែងចែក និងបិទខ្ទប់
ទីតាំងដែលបានបែងចែក និងបិទខ្ទប់
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
លិខិតជូនដំណឹង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...