រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ២០២១ នេះ ក្រសួងសុខាភិបាលបានចេញសេចក្តីជូនដំណឹងថា ប្រទេសកម្ពុជា រកឃើញករណីឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន៤៦៨នាក់បន្ថែមទៀត ខណៈមានអ្នកជាសះស្បើយចំនួន ៦៣៦នាក់ ស្លាប់ថ្មីចំនួន ១៥នាក់។
គួរបញ្ជាក់ផងដែរថា មកទល់បច្ចុប្បន្ននេះ កម្ពុជា រកឃើញអ្នកឆ្លងជំងឺកូវីដសរុប ចំនួន ៣៨,៤២៧នាក់ សះស្បើយសរុបចំនួន ៣១,៨៥៨នាក់ និងស្លាប់សរុបចំនួន ៣៣៥នាក់៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖