ក្រសួងធនធានទឹក ព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមដូវវស្សា ឆ្នាំ២០២៣ - TrueID

ក្រសួងធនធានទឹក ព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមដូវវស្សា ឆ្នាំ២០២៣

December 24, 2022

ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២នេះ ក្រសួងធនធានទឹកនិងឧតុនិយម បាន​ការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (២០២២-២០២៣) និងដើមដូវវស្សាឆ្នាំ២០២៣។ ផ្អែកតាមការជូនដំណឺងជាសកលស្តីពីស្ថានភាពសីតុណ្ហភាពលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិក នៅក្នុងតំបន់អេក្វាទ័រ បានបង្ហាញឱ្យឃើញថាចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៣ ប្រទេសកម្ពុជានឹងទទួលរងនូវឥទ្ធិពលពីបាតុភូតអែលនីណូ(EL Nino) ២០% និងបាតុភូតអែនសូ (ENSO) ៨០% ជាបាតុភូតអន្តរកាលនៅចន្លោះ រវាងឡានីណា (La Nina) និងអែលនីណូ (EL Nino)។

ក្រសួងបញ្ជាក់ថា រដូវប្រាំងបរិមាណទឹកភ្លៀងអាចនឹងស្មើនឹងកម្រិតមធ្យមភាគច្រើនឆ្នាំប៉ុន្តែតិចជាងឆ្នាំ២០២២។ ជាមួយគ្នានោះ នៅក្នុងខែមីនា និងមេសា នឹងអាចមានភ្លៀងកក់ខែធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ ទន្ទឹមនោះក៏មានការកើតឡើងនូវបាតុភូតផ្គរ រន្ទះនិងខ្យល់កន្ត្រាក់ច្រើនផងដែរ។

ដោយឡែក រដូវវស្សាឆ្នាំ២០២៣នៅទូទាំងប្រទេស អាចនឹងចាប់ផ្តើមនៅពាក់កណ្តាលខែឧសភា។ ខណៈតំបន់វាលទំនាបនិងតំបន់មាត់សមុទ្រ អាចនឹងចាប់ផ្តើមនៅសប្តាហ៍ទី១ នៃខែឧសភា។ បន្ថែមពីនេះភ្លៀងនឹងអាចធ្លាក់រាយប៉ាយបានល្អជាបង្គួរ ជាមួយនឹងបរិមាណទឹកភ្លៀងក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំជាមួយនឹងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ច្រើន៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...