ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងថាយោងតាមទិន្និន័យអ្នកឆ្លង គិតត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២១ បានរកឃើញសង្កាត់/ខណ្ឌមួយចំនួន ក្នុងរាជធានីភ្នំពេញ ដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ច្រើនជាងគេ។ ដោយសង្កាត់/ខណ្ឌទាំងនោះ រួមមាន៖
១.សង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ
២.សង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
៣.សង្កាត់ចោមចៅទី៣ ខណ្ឌ ពោធិ៍សែនជ័យ
៤.សង្កាត់កន្ទោក ខណ្ឌ កំបូល
៥.សង្កាត់ឃ្មួញ ខណ្ឌ សែនសុខ
៦.សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌ មានជ័យ
ដូច្នេះ ដើម្បីរក្សាសុវត្ថិភាពសូមបងប្អូន យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើមានរោគសញ្ញាដូចជា៖គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទាក់ទងទៅលេខ សូមប្រញាប់ទៅធ្វើតេស្ដ៕
ប្រភព៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩