រាជធានីភ្នំពេញ៖ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យនៅរសៀលថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការបញ្ជាផ្ទាល់ពី លោក ហែម ដារិទ្ធអភិបាលនៃគណៈអភិបាលខណ្ឌពោធិ៍ជ័យ លោក ប៉ាង លីដា អភិបាលរងខណ្ឌ និងលោក យិន គានាយករដ្ឋបាលខណ្ឌ បានដឹកនាំកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌ ចុះបិទទីតាំង KTV ចំនួន ៣ ទីតាំង ដោយបានដកហូតសម្ភាៈនិងរុះរើស្លាកយីហោជញ្ជាំងបិទបាំងដែលល្មើសនឹងបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញវិធានការទប់ស្កាត់នៃការរាលដាលនៃជំងឺកូវីដ១៩ជាពិសេស មេរោគបំប្លែងថ្មី ដែលតា។
ជាមួយគ្នានេះ ទីតាំងបី ដែលត្រូវបានកម្លាំងចម្រុះគណៈបញ្ជាការខណ្ឌចុះបិទនោះមានដូចជា៖
១. ភោជនីយដ្ឋាន ពិភពតារារះ
២.ភោជនីយដ្ឋាន រស្មី ពន្លឺពេជ្រ
៣. ភោជនីយដ្ឋានបុប្ផារាជធានីភ្នំពេញ
សូមជម្រាបថា ទីតាំងភោជនីយដ្ឋានទាំងនេះសុទ្ធតែស្ថិតតាមបណ្តោយផ្លូវ២០០៤ ក្នុងភូមិត្រពាំងល្វា២ សង្កាត់កាកាបទី១ខណ្ឌពោធិ៍សែនជ័យ។
គួររំលឹកផងដែរថា កាលពីថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០២១កន្លងទៅនេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវវិធានការរដ្ឋបាលនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ដោយចាប់ពីថ្ងៃទី ២៣៖៥៩នាទី នាថ្ងៃទី២៩ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងការរាលនៃជំងឺកូវីដ១៩។
ក្នុងនោះ បើតាមសេចក្តីសម្រេចក្នុងអំឡុងពេលនៃការដាក់ចែញវិធានការរដ្ឋបាល ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាពការងារមុខរបរឬអាជីវករ ដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ដូចជា៖