ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពីការព្យាករធាតុអាកាស ចាប់ពីថ្ងៃទី ១៤-២០ ខែកញ្ញា ឆ្នាំ២០២២។
ក្រសួងបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងប្រព័ន្ធសម្ពាធទាប (ITCZ) សម្ពាធទាប ដែលមួយសប្តាហ៍នេះនឹងរំកិលចុះឡើងនៅចន្លោះពីភាគខាងជើងប្រទេសថៃ ឡាវ វៀតណាម និងភាគកណ្តាលអាងទន្លេមេគង្គ ជាមួយខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីខ្សោយទៅបង្គួរ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
១. តំបន់ទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥°C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥°C
- នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតតិចទៅបង្គួរ ក្នុងនោះ តំបន់ខ្លះក៏អាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២ តំបន់ខ្ពង់រាប
- សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២°C
- នឹងអាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតតិចទៅបង្គួរ ក្នុងនោះ តំបន់ខ្លះអាចមានភ្លៀងធ្លាក់ច្រើនដោយអន្លើ លាយឡំ ទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣ តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមាមានពី ២២-២៤°C
- សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
- នឹងអាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕
ក្រសួងបញ្ជាក់ទៀតថា យោងលើស្ថានភាពធាតុអាកាស ដូចបានជម្រាបជូនខាងលើ សូមអាជ្ញាធរដែនដីនិងសាធារណជនជ្រាបជាព័ត៌មាន និងបន្តមានការប្រុងប្រយ័ត្នចំពោះជំនន់ដែលអាចកើតមានពីបរិមាណទឹកភ្លៀងច្រើនកន្លងមក និងភ្លៀងជាបន្តបន្ទាប់បន្ថែមផ្ទួនៗ៕