រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១នេះ បានឱ្យដឹងថា មានអ្នកជំងឺកូវីដ១៩ ទៅលេងកម្សាន្តសួនOdom Garden ដែលស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តមសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
អាស្រ័យហេតុនេះ ប្រសិនបើបងប្អូនដែលធ្លាប់ទៅទីតាំងខាងលើនេះ សូមដាក់ខ្លួនដាច់ដោយឡែក និង តាមដានរបស់ខ្លួនដោយយកចិត្តទុកដាក់រយៈពេល១៤ ថ្ងៃគិតចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬ បានទីតាំងមានហានិភ័យនេះ ។ ហើយប្រសិនបើអ្នកមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ ក្អក កណ្ដាស់ ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យសូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគ កូវីដ១៩ ដែលមានទីតាំងនៅ ៖
១/.វិទ្យាល័យបាក់ទូក
២/.វិទ្យាល័យបឹងត្របែក
៣/.មណ្ឌលសុខភាពចាក់អង្រែក្រោម
៤/.មន្ទីរពេទ្យខ្មែរ-សូវៀត
៥/.សាលាបឋមសិក្សាសុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន)
៦/.មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា
រីឯសម្រាប់អ្នកដែលគ្មានរោគសញ្ញាសូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕