ថ្លៃមិនធម្មតា! គ្រាន់តែចំណត​​សម្រាប់រថយន្ត​មួយសោះ មាន​តម្លៃដល់​ទៅ​ជាង ១លាន​ដុលារ - TrueID

ថ្លៃមិនធម្មតា! គ្រាន់តែចំណត​​សម្រាប់រថយន្ត​មួយសោះ មាន​តម្លៃដល់​ទៅ​ជាង ១លាន​ដុលារ

June 7, 2021

ហុងកុង៖ តាមសេចក្ដីរាយការណ៍របស់សារព័ត៍មានចិន HK01 ចេញផ្សាយនៅកំឡុងថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០២១  បានដាក់ចំណងជើងធំៗលើអត្ថបទរបស់ខ្លួនថា​ "ដីនៅហុងកុងកាន់តែថ្លៃខ្លាំង ខណៈគ្រាន់តែចំណត​ឡាន​មួយតម្លៃ ១.៣លាន​ដុល្លារ"

រូបតំណាង
រូបតំណាង

ដោយសារតែវិបត្តិដែលបង្ករដោយជំងឺកូវីដ១៩ បានធ្វើឲ្យវិស័យអចលនទ្រព្យស្ទើរនៅគ្រប់ទីកន្លែង មានការថយចុះ ហើយតំបន់ខ្លះទៀតស្ទើរតែខាតឡុងចុងតែម្ដង តែខុសប្លែកអ្វីតែកោះមួយនៅហុងកុងទៅវិញ ដែលតម្លៃអចលនទ្រព្យ​បែរ​ជាកើនឡើងថ្លៃជាគំហុកតែម្ដង ពោលគឹតម្លៃឡើងខ្ពស់កប់ពពក។

តាមការចុះផ្សាយរបស់សារព័ត៌មានខាងលើក៏បានបញ្ជាក់ច្បាស់ៗដែលថា ក្រុមហ៊ុន​អចលនទ្រព្យ Whaf Holdings និង Nan Fung Group ទើបតែបានចេញលក់នូវកន្លែងសម្រាប់ចតរថយន្ត នៅឯតំបន់​ Mount Nicholson ដោយ​ដាក់លក់ជាផ្លូវការក្នុងតម្លៃ ១.៣​លាន​ដុល្លារ​អាមេរិក សម្រាប់រថយន្តមួយគ្រឿង៕

  ប្រភព៖ Kenh14

រូបតំណាង
រូបតំណាង
ទាក់ទងជាមួយ:
ជីវិតអនាគត
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...