បុរសសិង្ហបុរីម្នាក់នេះ បន់ស្រន់នៅវត្តថៃ រហូតដល់ត្រូវឆ្នោតរាប់សែនដុល្លារ និងបរិច្ចាគប្រាក់ជួសជុលវត្តវិញចំនួន… - TrueID

បុរសសិង្ហបុរីម្នាក់នេះ បន់ស្រន់នៅវត្តថៃ រហូតដល់ត្រូវឆ្នោតរាប់សែនដុល្លារ និងបរិច្ចាគប្រាក់ជួសជុលវត្តវិញចំនួន…

November 20, 2020

សិង្ហបុរី៖ បុរសជនជាតិសិង្ហបុរីម្នាក់ មិនបញ្ចេញឈ្មោះអាយុ៤៨ឆ្នាំ និងមានអាជីពជាអ្នកជំនួយ បានត្រូវឆ្នោតរាប់សែនដុល្លារអាមេរិកបន្ទាប់ពីឧស្សាហ៍ទៅបន់ស្រន់ នៅឯវត្តមួយកន្លែង ដែលមានទីតាំងស្ថិតក្នុងខេត្ត ChaiNat ប្រទេសថៃ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា បុរសខាងលើនេះបានរស់នៅក្នុងប្រទេសថៃអស់​រយៈពេលជាង២០ឆ្នាំមកហើយ ហើយបន្ទាប់ពីមិត្តភក្ដិរបស់គាត់ បានណែនាំឲ្យស្គាល់ពីវត្តគាត់ក៏បានយល់ដឹងពីការគោរពសាសនាព្រះពុទ្ធតែម្ដង។ ចាប់តាំងពីពេលនោះមកគាត់បានទៅបន់ស្រន់សុំសេចក្ដីសុខ និងលាភសំណាងឲ្យត្រូវឆ្នោតជារឿយៗ រហូតដល់ថ្មីៗនេះ គាត់ក៏បានត្រូវឆ្នោតរាប់សែនដុល្លារអាមេរិកឯណោះ។

យ៉ាងណាមិញគេមិនដឹងច្បាស់ពីចំនួនទឹកប្រាក់ពិតប្រាកដ ដែលបានពីការត្រូវឆ្នោតឡើយ តែលោកបានបរិច្ចាគប្រាក់ទៅកាន់វត្តផ្ទាល់ចំនួនលានបាត (ប្រមាណ៣៣,០០០ដុល្លារអាមេរិក) ដើម្បីជួសជុលវត្តឡើងវិញផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រាក់១លានបាតដែលបរិច្ចាគ
ប្រាក់១លានបាតដែលបរិច្ចាគ
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត
បុរសដែលត្រូវឆ្នោត ប្រគេនប្រាក់ទៅកាន់ព្រះសង្ឃ
បុរសដែលត្រូវឆ្នោត ប្រគេនប្រាក់ទៅកាន់ព្រះសង្ឃ
វត្តដែលបុរសត្រូវឆ្នោតឧស្សាហ៍ទៅបន់ស្រន់
វត្តដែលបុរសត្រូវឆ្នោតឧស្សាហ៍ទៅបន់ស្រន់
ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...