អុំទូកខេត្តស្វាយរៀង រយៈពេល២ថ្ងៃ មានប្រជាពលរដ្ឋទៅកម្សាន្ត ជាង៤០ម៉ឺននាក់ - TrueID

អុំទូកខេត្តស្វាយរៀង រយៈពេល២ថ្ងៃ មានប្រជាពលរដ្ឋទៅកម្សាន្ត ជាង៤០ម៉ឺននាក់

November 1, 2022

ស្វាយរៀង៖ ពិធីប្រណាំងទូក ខ្នាតអន្តរជាតិ​ និងទូកក្តារបីសន្លឹកនៅទន្លេវ៉ៃគោ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២នេះ​ មានប្រជាពលរដ្ឋដើរលេងកម្សាន្តប្រមាណ ៤៤៥ ០០០នាក់។

នាឪកាសព្រឹត្តិការណ៍អុំទូកខេត្តស្វាយរៀងនេះដែរ លោក វ៉ាន់ សារ៉ាត តំណាងឱ្យរដ្ឋបាលខេត្តស្វាយរៀង ​បានថ្លែងអំណរគុណជូនចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមទស្សនាយ៉ាងច្រើនកុះករ ក្នុងពិធីប្រណាំងទូកនៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២២ ដែល​ឲ្យពិធីនេះប្រព្រឹត្តទៅកាន់តែមានភាពអធិកអធមក្រៃលែង។

​លោក វ៉ាន់ សារ៉ាត ក៏បានសម្ដែងនូវការអរគុណ និងថ្លែងនូវការកោតសរសើរជូនចំពោះគណៈកម្មការ អនុគណៈកម្មការរៀបចំពិធីប្រណាំងទូក កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ក្រុមគ្រូពេទ្យមន្ទីរសុខាភិបាលខេត្តនៃរដ្ឋបាលខេត្ត ក្រុមការងារយុវជន និងអាជ្ញាធរក្រុងស្វាយរៀង ដែលបានសហការរៀបចំ និងថែរក្សានូវសន្តិសុខ សុវត្ថិភាពយ៉ាងល្អប្រសើរ បង្កបរិយាកាសសប្បាយរីករាយជូនប្រជាពលរដ្ឋ និងធ្វើឲ្យកម្មវិធីទាំងមូលដំណើរការទៅបានដោយរលូន ប្រកបដោយភាពជោគជ័យ តាំងពីដើមរហូតដល់ចុងបញ្ចប់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...