សំណាងមិនមាននរណាគ្រោះ.ថ្នាក់ ក្នុងហេតុការណ៍យន្តហោះ Korean Airline រំ.អិ.លធ្លាក់ពីផ្លូវ ក្នុងប្រទេសហ្វីលីពីន - TrueID

សំណាងមិនមាននរណាគ្រោះ.ថ្នាក់ ក្នុងហេតុការណ៍យន្តហោះ Korean Airline រំ.អិ.លធ្លាក់ពីផ្លូវ ក្នុងប្រទេសហ្វីលីពីន

October 24, 2022

ហ្វីលីពីន៖ កាលពីថ្ងៃទី២៤ ខែតុលា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Korean AirLines ដែលមានមនុស្សជិះលើយន្តហោះចំនួន ១៧៣នាក់ បានរំអិល ផ្លូវរត់នៅឯអាកាសយានដ្ឋានអន្តរជាតិ Cebu ក្នុងប្រទេសហ្វីលីពីន។

ក្នុងហេតុការណ៍មួយនេះ បានកើតឡើង កាលពីយប់ថ្ងៃអាទិត្យ ដោយបន្ថែមថា ជាសំណាងល្អ មិនមានអ្នករងរបួស និងអ្នកដំណើរទាំងអស់នោះទេ ដោយបានជម្លៀសចេញដោយសុវត្ថិភាពពីយន្តហោះ។

តាមរយៈសេចក្តីថ្លែងការណ៍ Korean Air បាននិយាយថា កាលពីថ្ងៃចន្ទ យន្តហោះ Airbus SE (AIR.PA) A330 widebody ដែលហោះហើរពីទីក្រុង Seoul ទៅកាន់ Cebu បានព្យាយាមចុះចតពីរដងក្នុងអាកាសធាតុមិនល្អ មុនពេលវារំអិលធ្លាក់ ផ្លូវរត់តាមការប៉ុនប៉ងចុះចតលើកទី ៣។

ប្រធានក្រុមហ៊ុនអាកាសចរណ៍ Korean Air លោក Keehong Woo បានចេញលិខិតសុំទោសនៅលើគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ ដោយនិយាយថា ការស៊ើបអង្កេតហ្មត់ចត់នឹងធ្វើឡើងដោយអាជ្ញាធរហ្វីលីពីន និងកូរ៉េខាងត្បូង ដើម្បីកំណត់ពីមូលហេតុ។

ប្រភព៖ reuters

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...