ចេញលទ្ធផលហើយ ​សំណាកតេស្តពលរដ្ឋខណ្ឌច្បារអំពៅ ចំនួន ១,៤២៧នាក់ - TrueID

ចេញលទ្ធផលហើយ ​សំណាកតេស្តពលរដ្ឋខណ្ឌច្បារអំពៅ ចំនួន ១,៤២៧នាក់

September 14, 2021

ភ្នំពេញ៖ អភិបាលរងខណ្ឌ​ច្បារអំពៅ​ លោក ណុប ផា បានឱ្យដឹងថា កាលពី​ថ្ងៃទី​១៣ ​ខែកញ្ញា​ ចាប់ពី​ម៉ោង​៧​៖​៣០​នាទី​ព្រឹក ​រហូតដល់​ម៉ោង​៧​យប់ ​នៅក្នុង​បរិវេណ​វត្ត​ព្រែកប្រា​ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ​ភូមិអូរអណ្តូង​១​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ខណ្ឌ​​ចុះ​យក​សំណាក​​ប្រជាពលរដ្ឋ​ និង​កម្លាំង​ប្រជា​ការពារ​សរុប​ ​សង្កាត់​ច្បារអំពៅ​ទី​១សង្កាត់​ច្បារអំពៅ​ទី​២ សង្កាត់​និរោធ សង្កាត់​ព្រែកប្រា និង​សង្កាត់​ព្រែក​ថ្មី​ ​សរុប១,៤២៧​នាក់ ​និងរកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​ ១០​នាក់។

ការចុះ​ទៅយក​សំណាក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ច្បារអំពៅនេះគឺ​ដើម្បី​ចង់ដឹង​ពី​សុខភាព​ ពិសេស​ស្វែងរក​អ្នក​កើត​ជំងឺ​កូ​វីដ​១៩។ បន្ថែមពីនេះ លោក​អភិបាលរងបាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បានមក​យក​សំណាក​សូម​មក​ទទួល​ការ​សំណាក​នៅ​ថ្ងៃទី​១៦​ខែកញ្ញា ​បន្តទៀត​ នៅក្នុង​បរិវេណ​វត្ត​ព្រែកប្រា​។ ដោយឡែក ចំពោះ​អ្នក​ជំ​ងឺ​ទាំង ​១០​នាក់ខាងលើ​ត្រូវបាន​បញ្ជូនទៅសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕

ប្រភព៖ កម្ពុជាថ្មី

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...