ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប បន្ថែមតម្រូវការអតិថិជន - TrueID

ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប បន្ថែមតម្រូវការអតិថិជន

November 28, 2020

ភ្នំពេញ៖ ដើម្បីបំពេញបំណងបន្ថែមដល់អតិថិជនដែលនៅតាមបណ្តាខេត្ត ក្រុមហ៊ុនMK ផ្គត់ផ្គង់លំអរគេហដ្ឋានផ្នែកក្រដាសបិតជញ្ជាំងនិងការ៉ូឈើមានគុណភាពខ្ពស់ប្រទេសកូរ៉េបានបើកសាខាថ្មីរបស់ខ្លួន ក្នុងខេត្តសៀមរាប។ លោក អគ្គនាយក ក្រុមហ៊ុន MK66 បញ្ជាក់ថា ទៅអនាគត MK និងពង្រីកសាខានៅតាមបណ្តាខេត្តជាច្រើនទៀតនាពេលដ៏ខ្លីខាងមុខនេះ។

ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប

ក្រុមហ៊ុន MK66 មានដូចជា ក្រដាសបិត ជញ្ជាំងគុណភាពល្អ ក្រាស់ ជូតទឹកបានមានការធានាពី​រោង​ចក្រ គុណភាពជាប់ បានយូររហូតដល់បីឆ្នាំនិងមានសេវា​លំហែទាំរយៈពេល​បីខែជូនអតិ​ថិជន។ ជាពិសេស ក្រុមហ៊ុន MK ក៏នាំចូលនូវ ការ៉ូឈើម៉ាក MK ដែលមានគុណភាពល្អ អាចការពារ ពីចំហេះកន្ទុយបារី ភ្លើងធូបឬទៀន និងការយាយី ពីសត្វល្អិត ពិសេស ពីសត្វកណ្តៀរទៀតផង។

លោក លី ម៉េងគ័ង ហៅដេវីតលី អគ្គនាយកក្រុមហ៊ុន MK 66 បានឲ្យដឹងថា​ផលិត ផលរបស់​​លោកបានដំណើរជិតមួយឆ្នាំហើយ និងទទួលបានអតិថិជនគ្រប់លំដាប់ថ្នាក់ ជា​ពិសេសគឺ​អ្នកប្រើប្រាស់បានប្រាប់ពីគុណភាពនៃក្រដាសបិតជញ្ជាំង ម៉ាកMK តៗ គ្នាអីចឹងអ្នក​ធ្លាប់​ប្រើពិត​ជាដឹងពីគុណភាពល្អរបស់ផលិតផល។

ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប

សូមជម្រាបថា ក្រុមហ៊ុន MK ជាក្រុមហ៊ុននាំចូលនូវផលិតផល លំអរគេហដ្ឋានទាន់សម័យនា​ពេលបច្ចុប្បន្ន MK ផ្តល់នូវសេវាកម្មរហ័សទាន់ចិត្តនិងមានក្រុមជាងមាន បទពិសោធន៍យូរឆ្នាំ ព្រមទាំងមានទំនូលខុសត្រូវខ្ពស់។គិតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន MK66 មាន បីសាខា ពីរនៅរាជធានីភ្នំពេញ និង នៅខេត្តសៀមរាប មានអាស័យដ្ឋាន ផ្ទះលេខ061 ផ្លូវជាតិលេខ6 ភូមិមណ្ឌលII សង្កាត់ស្វាយដង្គំក្រុងសៀមរាប ខេត្តសៀមរាប៕

ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
ក្រុមហ៊ុន MK66 បើកសាខាថ្មី ខេត្តសៀមរាប
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...