កំពង់ចាម៖ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ដកំពង់ចាម នាថ្ងៃនេះបានឲ្យដឹងថា នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ម្សិលមិញនេះ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ដបានចុះយកសំណាករកជំងឺកូវីដ-១៩ លើកម្មករ-កម្មការិនី ពលករចំណូលស្រុក និងអ្នកសង្ស័យបានចំនួន ៤៥៥នាក់ តាមរយៈការតេស្ដរហ័ស ហើយទទួលបានលទ្ធផលវិជ្ជមានចំនួន ៣៩នាក់។
រដ្ឋបាលខេត្ដបានបញ្ជាក់ថា ក្នុងចំណោមអ្នកឆ្លងថ្មីទាំង ៣៩នាក់នោះរួមមាន ស្រុកស្ទឹងត្រង់ ០១នាក់, ស្រុកស្រីសន្ធរ ២២នាក់, ស្រុកកោះសូទិន ០៣នាក់, ស្រុកជើងព្រៃ ០១នាក់, ស្រុកចំការលើ ០១នាក់, ស្រុកព្រៃឈរ ០៤នាក់ និងស្រុកបាធាយ ០៧នាក់ ។
បច្ចុប្បន្ន អ្នកដែលតេស្ដវិជ្ជមានកូវីដ-១៩ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យាបាលកម្រិតស្រាលនៅវិទ្យាល័យព្រះសីហនុ ខណៈក្រុមការងារកំពុងស្រាវជ្រាវរកអ្នកដែលប៉ះពាល់ផ្ទាល់ និងប្រយោល ជាមួយនឹងអ្នកវិជ្ជមានថ្មីនេះផងដែរ៕
សូមអានសេចក្ដីជូនដំណឹងលម្អិត និងអត្ដសញ្ញាណអ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងក្រោមនេះ៖
ប្រភព៖ រដ្ឋបាលខេត្ដកំពង់ចាម