កុំ​ភ្លេច​ការពារ​ខ្លួនផង! WHO ប្រាប់ពីប្រសិទ្ធភាព ដែលវ៉ាក់សាំងអាចកាត់បន្ថយពីការឆ្លងជំងឺកូវីដ​១៩​ - TrueID

កុំ​ភ្លេច​ការពារ​ខ្លួនផង! WHO ប្រាប់ពីប្រសិទ្ធភាព ដែលវ៉ាក់សាំងអាចកាត់បន្ថយពីការឆ្លងជំងឺកូវីដ​១៩​

November 25, 2021

បរទេស៖ អង្គការ​សុខភាព​ពិភព​លោក WHO បាននិយាយកាលពីថ្ងៃពុធថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ មានប្រសិទ្ធភាព អាចកាត់បន្ថយការឆ្លងជំងឺកូវីដ១៩បំប្លែង​ Delta បាន​ប្រហែល​ ៤០ភាគរយប៉ុណ្ណោះ និង​បាន​ព្រមាន​ថា អ្នក​ចាក់​វ៉ាក់សាំង​រួច​មិន​ត្រូវ​មាន​អារម្មណ៍ថាខ្លួនឯងមាន​សុវត្ថិភាព​ទាំង​ស្រុងនោះ​ឡើយ។

លោក Tedros Adhanom Ghebreyesus
លោក Tedros Adhanom Ghebreyesus

អគ្គនាយកអង្គការសុខភាពពិភពលោកលោក TedrosAdhanom Ghebreyesus បាននិយាយថា មនុស្សដែលបានចាក់ថ្នាំបង្ការជាច្រើនបានគិតខុសថា ការចាក់វ៉ាក់សាំងនេះមានន័យថាពួកគេលែងត្រូវការការប្រុងប្រយ័ត្នផ្សេងទៀតហើយ។ លោក Tedros ​ទទូចឱ្យអ្នក​ចាក់​វ៉ាក់សាំង​គ្រប់​ដូស ​ត្រូវ​តែ​ប្រកាន់​ភ្ជាប់​វិធាន​ការ​ការពារ​ដដែល ​ដើម្បី​ជៀស​វាង​​ការ​ឆ្លង​វីរុស​កូវីដ។ចំពោះ​វីរុស​បំប្លែង​ខ្លួន​ឆ្លង​លឿន​រហ័ស Delta ​គឺ​វ៉ាក់សាំង​មិនមាន​ប្រសិទ្ធភាព​​ប្រឆាំង​ខ្ពស់​នោះ​ទេ។

លោក​​​បានលើកឡើងថាយោងតាមទិន្នន័យ​បាន​បង្ហាញ​ថា មុន​ពេល​វីរុស​បំប្លែង​ Delta មក​ដល់ វ៉ាក់សាំង​អាច​កាត់​បន្ថយ​ការឆ្លង​បាន​ប្រហែល​ជា​៦០​%។ពេល​ Delta រាត​ត្បាត​ឡើងប្រសិទ្ធភាព​វ៉ាក់សាំង​​​ការពារមិន​ឲ្យ​​ឆ្លង​​បាន​ធ្លាក់​មក​សល់​ប្រហែល​ជា​៤០​%​ប៉ុណ្ណោះ។ប្រសិនបើអ្នកបានចាក់វ៉ាក់សាំង នោះមានន័យថា អ្នកមានហានិភ័យទាបនៃការឆ្លងជំងឺធ្ងន់ធ្ងរ និងការស្លាប់ប៉ុន្តែអ្នកនៅតែមានហានិភ័យនៃការឆ្លង ក៏ដូចជា​ចម្លងទៅដល់អ្នកដទៃដដែល៕

មនុស្ស​ម្នា​រង់ចាំ​ជា​ជួរ​ ដើម្បី​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង Covid-19
មនុស្ស​ម្នា​រង់ចាំ​ជា​ជួរ​ ដើម្បី​ចុះ​ឈ្មោះ​ចាក់​វ៉ាក់សាំង Covid-19
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...