ខេត្តបន្ទាយមានជ័យ៖ ប្រជាពលរដ្ឋនាំកូននាំចៅទៅលេងផ្លូវដែលត្រូវទឹកជាន់លិចដោយក្នុងមួយថ្ងៃមិនតិចជាងរយនាក់នោះទេ ដូចជាពួកគាត់មិនខ្វល់ខ្វាយខ្លាចឆ្លងកូវីដ១៩នោះទេ។ ឃើញបែបនេះ ហើយដើម្បីចូលរួមបង្ការការឆ្លងរីករាលដាលជំងឺកាចសាហាវនេះ អាជ្ញាធរ បានចុះទៅបង្រ្កាបប្រើធម៍ក្តៅ ដោយសម្រេចថា បើមានអ្នកចូលទៅលេងជួបជុំគ្នាទៀតនឹងឱ្យក្រុមការងារយកសំណាកទីនោះតែម្តង ដោយអនុវត្តគិតចាប់ពីថ្ងៃទី២៧ ខែកញ្ញា ស្ថិតនៅឃុំឫស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។
ដើម្បីទប់ស្កាត់ពលរដ្ឋដែលពពាក់ពពួននាំគ្នាមកលេងទឹកជួបជុំជាក្រុមមនុស្សច្រើនរបស់ប្រជាពលរដ្ឋបែបនេះអភិបាលរងស្រុកមង្គលបូរី លោក ពិន សេងហាប់ បានកាន់ម៉ៃក្រូហ្វូនស្រែកក្រើនរំលឹកដូច្នេះថា ចាប់ពីពេលនេះ ម៉ោងនេះ ត្រូវបិទមិនអោយប្រជាពលរដ្ឋទៅលេងទឹកជួបជុំនៅកន្លែងលេងទឹកលិចផ្លូវឡើយដូចល្មើសវិធានសុខាភិបាលដែលបង្ការទប់ស្កាត់កូវីដ.១៩ កំពុងឆ្លងរីករាលដាលក្នុងសហគមន៍ដូចជា នៅស្រុកមង្គលបូរីដែលកំពុងឆ្លងរាល់ថ្ងៃនេះ ជាការព្រួយបារម្ភរបស់អាជ្ញាធរខ្លាំងណាស់។
ក្នុងនោះ លោកពិន សេងហាប់ បានលើកឡើងថា ទាំងយុវចាស់និងយុវ័យក៏ដោយ ចាប់ពីពេលនេះម៉ោងនេះត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់ ខណៈប្រជាពលរដ្ឋបាននាំកូនចៅ សាច់ញាតិមកលេងទឹកដែលទឹកជំនន់លិចផ្លូវតភ្ជាប់ពីស្រុកមង្គលបូរីព្រំប្រទល់ក្រុងសិរីសោភ័ណដែលឃើញនាំគ្នាំមកលេងរយៈពេល២ទៅ៣ថ្ងៃមកហើយ និងមកគ្នាច្រើនដែលបង្កនូវហានិភ័យខ្ពស់នៃការឆ្លងនិងការរាលដាលនៃជំងឺឆ្លងកូវីដ-១៩។
ទន្ទឹមនេះ អភិបាលរងស្រុកមង្គលបុរីរូបនេះ បានសង្កត់ធ្ងន់ថា ការណែនាំនិងប្រាប់មិនស្តាប់ទៀតអាជ្ញាធរស្រុកមង្គលបូរីប្រើធម៌ក្តៅចំពោះបងប្អូនប្រជាពលរដ្ឋណាមិនស្តាប់ហើយផ្គើនការបំរាមរាជរដ្ឋាភិបាល បើនៅបន្តនាំគ្នាមកលេងទឹកជួបជុំគ្នាទៀតគឹដាក់ក្រុមការងារយកសំណាករកវិជ្ជមានកូវីដ.១៩និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលតែម្តង៕