ឥណ្ឌូណេសុី៖ ប៉ុន្មានថ្ងៃមុននេះ អ្នកផលិតមីគោក យីហោ ម៉ាក់ Indomie ឈ្មោះថា Nunuk Nuraini បានលាចាកលោកហើយ ក្នុងអាយុ៥៩ឆ្នាំ ដែលនេះអាចនិយាយបានថាជាដំណឹងអាក្រក់មួយសម្រាប់អ្នកដែលនិយមគាំទ្រនិយម បរិភោគប្រភេទមីគោកមួយនេះផងដែរ។
ដោយឡែក យោងតាមកាសែតល្បីៗរបស់ប្រទេស ឥណ្ឌូណេសុីបានចុះផ្សាយថា កាលពីថ្ងៃ ពុធ ទី២៧ ឆ្នាំ២០២១ ស្ត្រីដែលបានរកឃើញនូវការបង្កើត មីគោក Indomie នេះបានទទួលមរណភាព ក្នុងវ័យ៥៩ឆ្នាំ ប៉ុន្តែចំពោះមូលហេតុនៃការស្លាប់វិញ គឺមិនទាន់ដឹងច្បាស់នៅឡើយនោះ ប៉ុន្តែព័ត៍មានបន្ថែមនឹងត្រូវបង្ហោះនាពេលឆាប់នេះ ក្រោយពីប៉ូលីសធ្វើកោសល្យវិច្ឆ័យទៅលើសាកសពជាមួយសិន។
គួរបញ្ជាក់ដែរថា នេះជាការបាត់បង់ធនធានមនុស្សដ៏ឆ្មើមមួយរូប ប៉ុន្តែយ៉ាងហោចណាស់ Nunuk Nuraini ក៏បានបន្សល់ទុកនូវ ស្នាដៃដ៏ធំធេង សម្រាប់មនុស្សជាតិ ទៅលើមីគោកប្រភេទនេះ ដែលរសជាតិឈ្ងុយឆ្ញាញ់ផងដែរ៕
សូមចូលទស្សនារូបភាពខាងក្រោម៖