កំពង់ចាម៖ រដ្ឋបាលខេត្តកំពង់ចាម បានចេញសេចក្តីជូនដំណឹងថានៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បានចុះយកសំណាកលើកម្មករ-កម្មការិនី ពលករចំណូលស្រុកនិងអ្នកសង្ស័យ ចំនួន ៥០៧នាក់ ដោយទទួលបានលទ្ធផលតេស្តរហ័សកូវីដ១៩ វិជ្ជមានកូវីដ១៩ចំនួន ៣២នាក់។
បន្ថែមពីនេះ រដ្ឋបាលខេត្តក៏បានបញ្ជាក់ដែរថា ក្នុងចំណោអ្នកឆ្លងទាំង៣២នាក់នោះ គឺមានរួមមាន៖ ស្រុកកោះសូទិន ០៣នាក់,ស្រុកព្រៃឈរ ០៤នាក់,ស្រុកស្រីសន្ធរ ១០នាក់, ស្រុកជើងព្រៃ០៣នាក់, ស្រុកចំការលើ០៥នាក់, ក្រុងកំពង់ចាម០២នាក់, ស្រុកបាធាយ០៤នាក់, និងស្រុកកងមាន០១នាក់។
គួរឱ្យដឹងដែរថា បច្ចុប្បន្ន មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តបានបញ្ជូនអ្នកជំងឺទាំង ៣២នាក់ ខាងលើនេះ មកសម្រាកព្យាបាលនៅមន្ទីរពេទ្យមេគង្គកំពង់ចាម និងកន្លែងព្យបាលកម្រិតស្រាល នៅវិទ្យាល័យព្រះសីហនុ (អ្នកកំពុងសម្រាកព្យបាលចំនួន ៤៥៦នាក់) និងបន្តស្រាវជ្រាវរកអ្នកដែលប៉ះពាល់ដោយផ្ទាល់ និងដោយប្រយោលនឹងអ្នកជំងឺកូវីដ១៩ខាងលើបន្ថែមទៀត។
ប្រភព៖ ទទក