កណ្តាល៖មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្ដាល បានចេញសេចក្តីជូនដំណឹងស្តីពីការបិទចរាចរណ៍រថយន្តនៅចំណុចស្តុបព្រែកហូរផ្លូវជាតិ២១បេ(១១៥) កែងនឹងផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅខេត្តកណ្ដាល ពីម៉ោង៨:០០យប់ ដល់ម៉ោង៥:០០ព្រឹក ថ្ងៃទី២៥-២៦ ខែសីហាឆ្នាំ២០២២។
យោងតាមសេចក្តីជូនដំណឹង របស់មន្ទីរសាធារណការ និងដឹកជញ្ជួនខេត្តកណ្តាល បានឱ្យដឹងថាមន្ទីរសាធារណការ សូមបិទការធ្វើចរាចររថយន្តធុនធ្ងន់ (រថយន្តដឹកដី, ខ្សាច់, ថ្ម និងសម្ភារៈសំណង់គ្រប់ប្រភេទ) នៅចំណុចស្តុបព្រែកហូរ ផ្លូវជាតិ២១បេ(១១៥)កែងនឹងផ្លូវជាតិលេខ២ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាលពីម៉ោង៨:០០យប់ ដល់ម៉ោង៥:០០ព្រឹក ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២២ ដើម្បីធ្វើការជួលជុលផ្លូវដោយចាក់អ៊ុតកៅស៊ូ(AC)។
អាស្រ័យដូចនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ព្រមទាំងស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធមេត្តាជ្រាប និងជួយចូលរួមសហការអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះប្រកបដោយប្រសិទ្ធភាព៕