ភ្នំពេញ៖ នៅរសៀលថ្ងៃសុក្រ ទី០២ ខែមេសាឆ្នាំ២០២១នេះ សម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះជាណាចក្រកម្ពុជា បានចេញសារសំឡេងពិសេសមួយដោយស្នើឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកជំទាវ ឳ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងគណកម្មាធិការចំពោះកិច្ចចាក់វ៉ាកសាំងកូវីដ-១៩ រៀបចំការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដល់បងប្អូនអ្នកលក់ដូរ អ្នករកស៊ីដែលមានផលប៉ះពាល់ ដែលអាចងាយឆ្លងនៅតាមទីផ្សារក្នុងក្រុងភ្នំពេញ ឲ្យបានរហ័សបំផុត ឲ្យដូចការដែលធ្លាប់ចាក់ជូនបងប្អូនកម្មករអ្នកប្រមូលសំរាមកន្លងមកដែរ។ ហើយចំពោះបងប្អូនអ្នករត់តាក់ស៊ីអ្នករត់កង់បី និងអ្នកដឹកជញ្ជូនផ្សេងៗ ដែលដឹកអីវ៉ាន់តាមការកុម៉្មង់ពីកន្លែងមួយទៅកន្លែងមួយក៏ត្រូវទទួលបានការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នេះផងដែរ៕
សូមស្ដាប់សារសំឡេងលម្អិតរបស់សម្ដេចតេជោ៖
ប្រភព៖ BTV News