ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងដំបូល សាលាបឋមសិក្សាក្បាលបឹងសេះចំនួន០៥ខ្នង - TrueID

ភ្លៀងលាយខ្យល់កន្ត្រាក់ បណ្តាលឲ្យប៉ើងដំបូល សាលាបឋមសិក្សាក្បាលបឹងសេះចំនួន០៥ខ្នង

September 5, 2022

ត្បូងឃ្មុំ៖ ភ្លៀងលាយខ្យល់កន្ត្រាក់បណ្តាលឲ្យប៉ើងដំបូលសាលាបឋមសិក្សាក្បាលបឹងសេះចំនួន០៥ខ្នង  ស្ថិតក្នុងភូមិក្បាលបឹងសេះឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ភ្លាមៗនោះ ​អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យ និងចាត់ឲ្យជួសជុលជាបន្ទាន់។

អភិបាលខេត្តត្បូងឃ្មុំ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានសម្ដែងនូវការសោកស្ដាយ ជាខ្លាំងនិងបានអំពាវនាវប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិចំពោះហេតុការណ៍ ដែលបានបង្កឡើងដោយសាគ្រោះធម្មជាតិនេះហើយវាបណ្ដាលឲ្យប៉ើងរដំបូងសាលាជាហេតុធ្វើឱ្យរំខានដល់ការសិក្សា​។ ប៉ុន្តែជាសំណាងល្អ ដែលមិនមានបងប្អូនប្រជាពលរដ្ឋណាម្នាក់រងបួសស្នាមឡើយ។

សូមបញ្ជាក់ផងដែរថាកាលពីល្ងាច ទី០៤ ខែកញ្ញា ឆ្នាំ២០២២ម្សិលមិញ មានភ្លៀងមួយមេធំ លាយលំជាមួយផ្គររន្ទះនិងខ្យល់កន្រ្តាក់ បានធ្វើឲ្យដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ រងការខូចខាតយ៉ាងដំណំអស់ដំបូលសាលា៥ខ្នង គិតជាប្រាក់អស់ប្រមាណជាង១០០០០ដុល្លារ៕

ប្រភព៖ មន្ទីរព័ត៌មាន ខេត្តត្បូងឃ្មុំ

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...