ថៃ៖ ដូចពាក្យចាស់បុរាណលោកលើកឡើងថា អាគមសមអាយុ ជំនឿទំនៀមទម្លាប់ ប្រពៃណី និងការជឿនលឿនផ្នែកខាងបច្ចេកវិទ្យាមិនអាចចែកដាច់ពីគ្នាបានឡើយ បើទោះបីជាមានការរីកចម្រើនខាងផ្នែកសេដ្ឋកិច្ច តិចនិក ឬបច្ចេកវិទ្យាទំនើបៗយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី-ឆ្នាំសកល ប្រជាជនថៃដែលជាអ្នករស់នៅក្នុងខេត្តតននថាបុរី បាននាំគ្នាទៅវត្តដេកក្នុងមឈូស ដើម្បីយករឿងអាក្រក់ចេញ បង្កើនសំណាងល្អក្នុងឆ្នាំថ្មី ដោយបានសុំឲ្យព្រះសង្ឃ ធ្វើពិធីសូត្រមន្តថ្វាយបង្គំបួស បន្តបណ្តេញនូវអំពើអាក្រក់ឧបទ្រពចង្រៃ ឬគ្រោះអាក្រក់ចេញពីជីវិត និងដើម្បីទទួលបានសុខសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ។
គួរកត់សម្គាល់ផងដែរថា ក្រោយបានឃើញរូបថតដែលបង្ហាញពីសកម្មភាពដេកក្នុងមឈូស ដើម្បីយករឿងអាក្រក់ចេញ បង្កើនសំណាងល្អក្នុងឆ្នាំថ្មី មានប្រជាជនថៃជាច្រើននាក់បាននាំគ្នាសម្រុកទៅធ្វើរឿងមួយនេះ រហូតផ្ទុះការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងបណ្តាញសង្គមហ្វេសប៊ុកតែម្តង៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖