ភ្នំពេញ៖ ក្រុមហ៊ុន Httpool បានពង្រីកភាពជាដៃគូរលក់ការផ្សាយពាណិជ្ជកម្មរបស់ខ្លួន ជាមួយក្រុមហ៊ុន Spotify ដើម្បីរួមបញ្ចូលប្រទេសឡាវនិងកម្ពុជា ដោយក្រុមហ៊ុនក្លាយជាអ្នកតំណាងផ្តាច់មុខដើម្បីគ្រប់គ្រងសេវាផ្សាយពាណិជ្ជកម្មរបស់ក្រុមហ៊ុន Spotifyក្នុងតំបន់ឥណ្ឌូចិន សម្រាប់ម៉ាកយីហោគ្រប់កម្រិតដែលស្វែងរកតភ្ជាប់ផលិតផលរបស់ខ្លួនជាមួយអតិថិជន។
ក្នុងនាមជាផ្លែតហ្វមចាក់ផ្សាយបន្តផ្ទាល់តន្ត្រី (Audio streaming) ដ៏មានប្រជាប្រិយបំផុតក្នុងពិភពលោកក្រុមហ៊ុន Spotify ផ្តល់ជូនដំណោះស្រាយផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត សម្រាប់ម៉ាកយីហោនានាដើម្បីផ្សាយផលិតផលរបស់ពួកគេទៅដល់អ្នកស្តាប់តន្ត្រីវ័យក្មេងដែលសកម្មខ្លាំង និងមានឥទ្ធិពលជាច្រើនរបស់ក្រុមហ៊ុននិងដើម្បីទាញយកប្រយោជន៍ពីការកើនឡើងអំណាចនៃការចាក់ផ្សាយបន្តផ្ទាល់តន្ត្រី។
អ្នកស្រី Anna Gorka មកពីក្រុមហ៊ុន Httpool និងជានាយកដៃគូ Spotify បានពន្យល់ថា៖
លោក Sea Yen Ongប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីអាគ្នេយ៍របស់ក្រុមហ៊ុន Spotify បានថ្លែងថា៖
ការផ្សាយពាណិជ្ជកម្មនៅលើផ្លែតហ្វមរបស់ក្រុមហ៊ុន Spotify
ដោយធ្វើឱ្យទៅជាលក្ខណៈក្នុងស្រុកទាំងស្រុងផ្លែតហ្វមរបស់ក្រុមហ៊ុន Spotifyផ្តល់ជូនអ្នកផ្សាយពាណិជ្ជកម្មនូវជម្រើសចម្រុះមួយ ដើម្បីឱ្យអតិថិជនរបស់ពួកគេបានស្គាល់ផលិតផលរបស់ខ្លួន ដោយផ្អែកលើគោលដៅយុទ្ធនាការ និងរបៀបដែលអ្នកប្រើប្រាស់ភ្ជាប់ខ្លួនទៅនឹងផ្លែតហ្វមចាក់ផ្សាយតន្ត្រីនេះ។ជម្រើសទាំងនេះរួមមាន ការផ្សាយពាណិជ្ជកម្មជាសំឡេង វីដេអូ និងរូបភាព។អ្នកផ្សាយពាណិជ្ជកម្មអាចផ្សាយម៉ាកយីហោរបស់ខ្លួនទៅដល់អ្នកស្តាប់តន្ត្រីសកម្មបាន ដែលបច្ចុប្បន្នពួកគេជ្រើសយកការស្តាប់តន្រ្តីតាមឧបករណ៍អេឡិចត្រូនិចនានាដូចជា ទូរស័ព្ទចល័ត កុំព្យូទ័រលើតុ ឧបករណ៍បំពងសំឡេងដែលមានភ្ជាប់អ៊ីនធឺណិត ឧបករណ៍លេងហ្គេមនិងផ្សេងៗទៀត។ នៅទូទាំងពិភពលោក អ្នកប្រើប្រាស់សេវា Spotify Free ចំណាយពេលជាមធ្យម២ម៉ោងកន្លះក្នុងមួយថ្ងៃ ដើម្បីស្តាប់តន្រ្តីនៅលើផ្លែតហ្វមរបស់ក្រុមហ៊ុនតាមរយៈឧបករណ៍អេឡិចត្រូនិចផ្សេងៗ៕