ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២២ ដោយផ្តល់ជូនសន្ធឹកសន្ធាប់! - TrueID

ណាហ្គាវើលដ៍ បើកទំព័រឆ្នាំថ្មី២០២២ ដោយផ្តល់ជូនសន្ធឹកសន្ធាប់!

December 27, 2021

រាជធានីភ្នំពេញ៖ ណាហ្គាវើលដ៍ សូមចូលរួមស្វាគមន៍ឆ្នាំថ្មី២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់ដោយផ្តល់ជូនដ៏អស្ចារ្យនៅថ្ងៃទី៣១ធ្នូ រួមមាន ម្ហូបសុភមង្គល ការបញ្ចុះតម្លៃពិសេស ការតុបតែងលម្អដ៏ល្អឯកនិងការបាញ់កាំជ្រួចឆ្លងឆ្នាំដ៏កក្រើក។

ស្នាក់នៅក្នុងបន្ទប់ប្រណីតដ៏មានសេចក្តីសុខ និងទស្សនាពន្លឺកាំជ្រួចឆ្លងឆ្នាំដ៏អស្ចារ្យនៅណាហ្គាវើលដ៍  
ស្នាក់នៅក្នុងបន្ទប់ប្រណីតដ៏មានសេចក្តីសុខ និងទស្សនាពន្លឺកាំជ្រួចឆ្លងឆ្នាំដ៏អស្ចារ្យនៅណាហ្គាវើលដ៍  

សម្រាប់ការស្នាក់នៅបន្ទប់សណ្ឋាគារដ៏មានសេចក្តីសុខ ណាហ្គាវើលដ៍ផ្តល់ជូននូវកញ្ចប់ប្រូម៉ូសិនចំនួន ៣ គឺការស្នាក់នៅបន្ទប់ VIPSuite បន្ទប់ Deluxe និងបន្ទប់ Superiorតម្លៃចាប់ពី ១៦៨$ ប៉ុណ្ណោះ។ បន្ទប់ប្រណីតទាំង៣ នឹងផ្តល់ជូននូវអនុស្សាវរីយ៍មិនអាចបំភ្លេចបាន ដែលពុកម៉ែបងប្អូនអាចទស្សនាការបាញ់កាំជ្រួចឆ្លងឆ្នាំនៅពាក់កណ្តាលអធ្រាត្រពីក្នុងបន្ទប់ជាមួយការបន្ថែមជូនសូកូឡានិងស្រាស្ប៉ាកឃ្លីងដើម្បីស្វាគមន៍ឆ្នាំថ្មីប្រកបដោយភាពរីករាយ។ កញ្ចប់ស្នាក់នៅទាំងនេះរួមបញ្ចូល អាហារឈុតពេលល្ងាច និងភេសជ្ជៈសម្រាប់ ២នាក់ នៅថ្ងៃឆ្លងឆ្នាំអាហារពេលព្រឹកនៅថ្ងៃបន្ទាប់ និងការចុះឈ្មោះចេញពីបន្ទប់ក្រោយម៉ោងកំណត់ផងដែរ។

សម្រាប់ព័ត៌មានបន្ថែមអំពីកញ្ចប់ស្នាក់នៅឬការកក់បន្ទប់ ពុកម៉ែបងប្អូនអាចទាក់ទងតាមរយៈគេហទំព័រ www.nagaworld.com អ៊ីម៉ែល hotelreservation@nagaworld.com ឬលេខទូរសព្ទ+៨៥៥ ២៣២២ ៨៨២២។ ចំនួនបន្ទប់មានកំណត់ ដូចនេះសូមកក់ឥឡូវនេះ!

ស​​ម្រាប់អាហារពេលល្ងាចឆ្លងឆ្នាំប្រកបដោយភាពស្និទ្ធស្នាលមានបម្រើជូននៅភោជនីយដ្ឋានប្រណីតបារាំង Le Gourmet (ជាន់ទី១ណាហ្គាវើលដ៍ទី១) ដែលមានអាហាររសជាតិដើមបារាំង ៥មុខ ពីម៉ោង ៥:៣០ល្ងាចរហូតដល់ ៩:៣០ យប់និងមានបន្ថែមជូនស្រាប្រូសេកូមួយកែវឥតគិតថ្លៃ ម្នាក់ត្រឹមតែ ៦៥$ ប៉ុណ្ណោះ។ កក់ទុកមុនតាមរយៈ +៨៥៥ ១៥ ៤០២ ៣៤៥dining@nagaworld.com

 ណាហ្គាវើលដ៍ មានបម្រើជូនម្ហូបឈុតពេលល្ងាចនៅភោជនីយដ្ឋានបារាំង Le Gourmet 
 ណាហ្គាវើលដ៍ មានបម្រើជូនម្ហូបឈុតពេលល្ងាចនៅភោជនីយដ្ឋានបារាំង Le Gourmet 

ជម្រើសមួយទៀត ពុកម៉ែបងប្អូនអាចអបអរឱកាសដ៏សប្បាយនេះជាមួយមនុស្សជាទីស្រឡាញ់និងពិសាអាហារដ៏ឈ្ងុយឆ្ងាញ់នៅភោជនីយដ្ឋាន 2Pangea (ជាន់ទី២ណាហ្គាវើលដ៍ទី២) ពីម៉ោង​ ៥:៣០ ល្ងាចដល់ ៩:៣០ យប់។​ សម្រាប់ម្ហូបពិសេសៗនៅថ្ងៃឆ្លងឆ្នាំ ពុកម៉ែបងប្អូនអាចពិសាឥតកំណត់ម្នាក់ ២៥$ ប៉ុណ្ណោះ។ មុខម្ហូបរួមមាន អាហារសម្រន់សាច់អាំង សាច់ដុត សាច់ខ្វៃ ម្ហូបពេញនិយមបែបអាស៊ី បង្អែម និងអាហារជាច្រើនជម្រើសទៀត។បន្ថែមម្នាក់ ១០$ ​​អាចក្រេបស្រាស្វាគមន៍ឆ្នាំថ្មីឥតកំណត់។

ចំណែកឯកម្មវិធីកម្សាន្តវិញរួមមាន ការប្រគំតន្ត្រីផ្ទាល់ការសម្តែងក្បាច់រាំ និងឌីជេនៅឆាកជាន់ផ្ទាល់ដីណាហ្គាវើលដ៍ទី១ ដែលចាប់ផ្តើមពីម៉ោង ១០:៣០ យប់រហូតដល់នាទីឆ្លងឆ្នាំ។ អ្នកដែលនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន ក៏អាចទស្សនាការប្រគំតន្ត្រីផ្ទាល់នៅលើអេក្រង់អិលអ៊ីឌីដ៏ធំនៅមុខណាហ្គាវើលដ៍ទី១ផងដែរ។ បន្ទាប់មក ណាហ្គាវើលដ៍ នឹងធ្វើការបាញ់កាំជ្រួចប្រហែល១០នាទី ដើម្បីបើកទំព័រថ្មីនៃឆ្នាំ២០២២ ជាមួយពុកម៉ែបងប្អូនទាំងអស់។

រីករាយជាមួយការតុបតែងលម្អនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន 
រីករាយជាមួយការតុបតែងលម្អនៅសួនច្បារសម្តេចតេជោ ហ៊ុន សែន 

កម្មវិធីកម្សាន្តអបអរឆ្នាំថ្មីនៅក្លឹបដាលីនដាលីន(ជាន់ផ្ទាល់ដី ណាហ្គាវើលដ៍ទី១) ក៏មានផ្តល់ជូនផងដែរចាប់ពីម៉ោង  ៩ យប់រហូតដល់រំលងអធ្រាត្រដែលមានការបញ្ចុះតម្លៃភេសជ្ជៈនិងការប្រគំតន្រ្តីផ្ទាល់ពីក្រុមចម្រៀងអន្តរជាតិប្រចាំណាហ្គាវើលដ៍!  

ឆ្នាំ២០២២ ចាប់ផ្តើមនៅចុងសប្តាហ៍ ខណៈភោជនីយដ្ឋាន 2Pangeaនឹងបើកបម្រើជូនឡើងវិញនូវអាហារប៊ុហ្វេថ្ងៃត្រង់ពីម៉ោង ១១:៣០ ព្រឹកដល់ ២:៣០ រសៀលនៅថ្ងៃទី១ និងទី២ ខែមករា។ ត្រឹមតែ១៨$ សម្រាប់ម្នាក់ (៩$ សម្រាប់កុមារអាយុក្រោម១២ ឆ្នាំ) ពុកម៉ែបងប្អូនអាចពិសាម្ហូបពិសេសឥតកំណត់ដូចជា គ្រឿងសមុទ្រស្រស់ សាច់អាំងសាច់ដុត ម្ហូបពេញនិយមបែបអាស៊ីអឺរ៉ុប បង្អែម និងម្ហូបជាច្រើនមុខទៀត។ កក់ទុកមុនតាមរយៈ+៨៥៥ ១៥ ៤០២ ៣៤៥dining@nagaworld.com

ប្រសិនបើពុកម៉ែបងប្អូនចង់សាកល្បងប៊ុហ្វេឌីមសាំសូមអញ្ជើញទៅភោជនីយដ្ឋានចិន Hall of Golden Chimes ដែលមានមុខម្ហូបបន្ថែមចាប់ពីថ្ងៃទី១ខែមករាតទៅ។ ម្នាក់ត្រឹមតែ ២៩$ ពុកម៉ែបងប្អូនអាចពិសាម្ហូបពេញនិយមបែបចិនកាតាំងនិងម្ហូបបន្ថែមដូចជា នំសាច់សាស៊ីវដុត បបរសាច់ជ្រូក ស៊ុតអាយុវែង គុយទាវឆាជាមួយឆ្អឹងជំនីគោនិងបង្អែមចាហួយផ្កាអូស្មាន់ថឺសជាមួយផ្លែបឺរីក្រៀមដែលបម្រើជូននៅរៀងរាល់ថ្ងៃសៅរ៍អាទិត្យ និងថ្ងៃបុណ្យជាតិពីម៉ោង ១០:៣០ ព្រឹកដល់ ២:៣០ រសៀល។  

សម្រាប់បទពិសោធន៍ថ្មីៗ និងការផ្តល់ជូនដ៏អស្ចារ្យនាឱកាសចុងឆ្នាំសូមអញ្ជើញទៅណាហ្គាវើលដ៍​!

អំពីណាហ្គាវើលដ៍

ជាមួយការពង្រីកបន្ថែមថ្មីចុងក្រោយ ណាហ្គាវើលដ៍មានបន្ទប់ប្រភេទស្វ៊ីត និងដឺលុច្ស ១.៦៥៨ បន្ទប់ ភោជនីយដ្ឋាន បានីយដ្ឋាននិងក្លឹបកម្សាន្តជាង ២០ កន្លែង មណ្ឌលស្ប៉ាប្រណីត២ សាលមហោស្រព NABA ដែលមាន២.០០០ កៅអីនៅណាហ្គាវើលដ៍ទី២  ផ្សារទំនិញរួចពន្ធប្រតិបត្តិការដោយក្រុមហ៊ុន China Duty Free Group ដែលជាផ្សារទំនើបក្រោមដីទីមួយក្នុងប្រទេសកម្ពុជាដែលមានលក់ទំនិញម៉ាកអន្តរជាតិល្បីៗសេវាកម្សាន្តដ៏សម្បូរបែប និងសាលសម្រាប់រៀបចំការប្រជុំឈានមុខគេ។

ទាក់ទងជាមួយ:
ទីកន្លែង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...