បាងកក៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃលោក Anutin Charnvirakul បាននិយាយកាលពីម្សិលមិញថាគណៈរដ្ឋមន្ត្រីបានអនុម័តសំណើរបស់ក្រសួងសុខាភិបាលក្នុងការបញ្ជាទិញ ថ្នាំគ្រាប់ Molnupiravir ចំនួន៥០ម៉ឺនឈុត ស្មើនឹង២លានគ្រាប់ ដែលជាថ្នាំដំបូងរបស់ពិភពលោកសម្រាប់ព្យាបាលជំងឺកូវីដ១៩។
លោកAnutin បាននិយាយថា ថ្នាំគ្រាប់ Molnupiravir ដែលគ្រោងទិញនេះនឹងប្រើសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ដែលស្ថិតក្នុងក្រុមអាទិភាពក្នុងនោះមនុស្សវ័យ៦០ឆ្នាំឡើង និងអ្នកឆ្លងដែលមានជំងឺប្រចាំកាយដូចជាជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃសរសៃឈាមបេះដូង តម្រងនោមរ៉ាំរ៉ៃ ប្រព័ន្ធប្រសាទ មហារីក ទឹកនោមផ្អែមឬជំងឺធាត់ជាដើម៕