បុគ្គលិកហាង មីហឹរ KIMMO ម្នាក់វិជ្ជមាន កូវីដ១៩ - TrueID

បុគ្គលិកហាង មីហឹរ KIMMO ម្នាក់វិជ្ជមាន កូវីដ១៩

September 28, 2021

ភ្នំពេញ៖ នាពេលថ្មីៗនេះ បុគ្គលិកហាង មីហឹរ Kimmo ម្នាក់ត្រូវបានរកឃើញថាមានផ្ទុកវិជ្ជមាន កូវីដ១៩ ដែលហាងមានទីតាំងនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដោយឡែក​ នៅថ្ងៃទី២៨ កញ្ញា ២០២១នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវិដ១៩បានឱ្យ​ដឹងថា បុគ្គលិកចំនួន ០១នាក់ វិជ្ជមានកូវីដ១៩​នៅហាងមីហឹរ Kimmo ស្ថិតតាមបណ្តោយផ្លូវសហពន្ធ័រុស្សីក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

គួរបញ្ជាក់ដែរថា អ្នកជំងឺរូបនេះបានទៅធ្វើការនៅទីតាំងខាងលើ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ រួចបានធ្វើតេស្ត រកឃើញវិជ្ជមាន កូវីដ១៩ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ដូច្នេះដើម្បីសុវត្ថិភាព សូមយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ៕  

សូមចូលទស្សនារូបភាពខាងក្រោម៖

 ហាងមីហឹរ Kimmo
 ហាងមីហឹរ Kimmo
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...