អាជ្ញាធរជាតិអប្សរា រៀបចំស្ដង់ពិព័រណ៍សមិទ្ធផលការងារ ក្នុងព្រឹត្តិការណ៏ដឹងគុណអង្គរឆ្នាំ២០២២ - TrueID

អាជ្ញាធរជាតិអប្សរា រៀបចំស្ដង់ពិព័រណ៍សមិទ្ធផលការងារ ក្នុងព្រឹត្តិការណ៏ដឹងគុណអង្គរឆ្នាំ២០២២

December 15, 2022

សៀមរាប៖ ក្នុងព្រឹត្តិការណ៍ រំលឹកគុណអង្គរ ដែលបានប្រារព្ធឡើងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២នេះ អាជ្ញាធរជាតិអប្សរា បានរៀបចំជាស្ដង់ពិព័រណ៍សមិទ្ធផលការងារនៅមុខប្រាសាទអង្គរវត្ត។

ការតាំងពិព័រណ៍មិនអចិន្រ្តៃយ៍នេះ បានដាក់តាំងបង្ហាញពីសមិទ្ធផលដ៏ធំធេងរយៈពេល៣០ឆ្នាំ ដែលអាជ្ញាធរជាតិអប្សរាសម្រេចបាន លើការងារសំខាន់ៗមួយចំនួនក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ដោយចីរភាពរមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរដូចជា៖ កិច្ចការអភិរក្សប្រាសាទបុរាណ ការងារស្រាវជ្រាវផ្នែកបុរាណវិទ្យា និងបណ្តុះបណ្តាលធនធានមនុស្ស កិច្ចសហប្រតិបត្តិការជាមួយដៃគូរអន្តរជាតិនៅតំបន់អង្គរ ការងារអភិវឌ្ឍន៍វិស័យទេសចរណ៍អង្គរ និងវប្បធម៌ ការងារគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ពន្ធ ការងារគ្រប់គ្រងដីធ្លីក្នុងឧទ្យាន និងបេតិកភណ្ឌក្រុង ការងារអភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក និងកិច្ចគាំពារនិងអភិរក្សបុរាណដ្ឋានផ្សេងទៀតក្នុងខេត្តសៀមរាបជាដើម។

ពិព័រណ៍ដែលមានរយៈពេល៣ថ្ងៃគឺ(ពីថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២២)នេះ គឺបានបើកចំហទទួលឱ្យសិស្ស និសិ្សត អ្នកស្រាវជ្រាវ ភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលមានបំណងស្វែងយល់អំពីកិច្ចការអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា អាចចូលទស្សនាបានដោយសេរី៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...