រាជធានីភ្នំពេញ ៖ កាលពីប៉ុន្មាម៉ោងមុននេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់ រដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ដែលបានចែកចាយលើបណ្តាញសង្គមហ្វេសប៊ុក ដែលបានរាយការណ៍មកថា ក្រុមលោកគ្រូពេទ្យស័្មគ្រចិត្ត បានចុះអត្តរាគមន៍ភ្លាមៗ សង្ស័យមានជាប់ពាក់ព័ន្ធជាមួយអ្នកដែលបានឆ្លង វីរុសកូវីដ១៩ បំប្លែងថ្មី Delta ទៅលេីអាជីវករផ្សារសិនជូរីផ្លាហ្សា។
ជាមួយគ្នានេះ លទ្ធផលពេលនេះ បានចេញមកហើយ ដែលបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋពាក់ព័ន្ធនឹង ផ្សារស៊ិនជូរី គឺពុំរកឃើញ ករណីវិជ្ជមានឆ្លងកូវីដឡើយ។ នេះបើយោងតាម ការបញ្ជាក់ពី អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ ដែលបាន ប្រាប់ឲ្យដឹងថា ៖