មុននេះបន្តិច! អាជ្ញាធរខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងមេរោគកូវីដ១៩​ប្រភេទថ្មី «ដែលតា» ចំនួន ៣នាក់ - TrueID

មុននេះបន្តិច! អាជ្ញាធរខេត្តស្វាយរៀង បង្ហាញអត្តសញ្ញាណអ្នកឆ្លងមេរោគកូវីដ១៩​ប្រភេទថ្មី «ដែលតា» ចំនួន ៣នាក់

September 6, 2021

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តស្វាយរៀង បានជូនដំណឹងថា យោងតាមលទ្ធផលវិភាគសំណាកអ្នកជំងឺពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាក្រុមការងារស្រាវជ្រាវ និងស្វែងរកអ្នកប៉ះពាល់អ្នកជំងឺកូវីដ១៩ ខេត្ត បានទទួលចំនួន០១លើក បញ្ជាក់ថា មានអ្នកផ្ទុកមេរោគកូវីដ១៩ ប្រភេទថ្មីចំនួន ០៣នាក់ ​ដែលមានអត្តសញ្ញាណដូចខាងក្រោម៖

១. បុរស អាយុ ៥១ឆ្នាំ រស់នៅភូមិរបោះព្រីងឃុំស្វាយយា ស្រុកស្វាយជ្រុំ មានមុខរបរជាអ្នករត់ម៉តូកង់បី ​ធ្វើតេស្តឃើញវិជ្ជមាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ និងរកឃើញផ្ទុកមេរោគ ដែលតា ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១។

២. កុមារ អាយុ ៣ឆ្នាំ រស់នៅភូមិ របោះព្រីងឃុំស្វាយយា ស្រុកស្វាយជ្រុំ ​ជាកូននៅក្នុងបន្ទុក ​ធ្វើតេស្តឃើញវិជ្ជមាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ និង រកឃើញផ្ទុកមេរោគ ដែលតា ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១។

៣. បុរស អាយុ ២៥ឆ្នាំ រស់នៅភូមិ អង្គកប្បាសឃុំគោកព្រីង ស្រុកស្វាយជ្រុំ មុខរបរពលករចំណាកស្រុកថៃ ធ្វើតេស្តឃើញវិជ្ជមាន នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ ២០២១ និង រកឃើញផ្ទុកមេរោគ ដែលតា ថ្ងៃទី ០៤ ខែកញ្ញា ឆ្នាំ២០២១។

ដើម្បីជ្រាបឱ្យកាន់តែច្បាស់ សូមអានសេចក្តីប្រកាសខាងក្រោម៖

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...