អាហារូបករណ៍តម្លៃ $500,000 ត្រូវបានផ្តល់ជូន​ដោយសាលា Shrewsbury មក​ពី​​ចក្រភពអង់គ្លេស - TrueID

អាហារូបករណ៍តម្លៃ $500,000 ត្រូវបានផ្តល់ជូន​ដោយសាលា Shrewsbury មក​ពី​​ចក្រភពអង់គ្លេស

May 26, 2022

ភ្នំពេញ៖ គ្រឹះស្ថានអប់រំដែលមានទីតាំង​នៅចក្រភពអង់គ្លេស កំពុងផ្តល់អាហារូបករណ៍ដល់គ្រួសារកម្ពុជា។សាលាអន្តរជាតិ ShrewsburyInternational School Phnom Penh កំពុងដាក់ឱ្យដំណើរការកម្មវិធីអាហារូបករណ៍Shrewsbury Gifted Children Scholarship Program ដែល​មាន​តម្លៃ​សរុបចំនួន500,000 ដុល្លារអាមេរិក ដល់សិស្សកម្ពុជា តាមរយៈការប្រឡងធ្វើ​តេស្តសមត្ថភាពIQ ដែលនឹងធ្វើឡើងនៅថ្ងៃទី 4 ដល់ថ្ងៃទី 5 ខែមិថុនា ឆ្នាំ2022។

សាលាអន្តរជាតិ Shrewsbury International School Phnom Penh នឹងក្លាយទៅជាសាលាដំបូងគេក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមានបរិក្ខារទំនើបទាន់សម័យបំផុត ​ដែលស្រប​តាមកម្មវិធី​អប់​រំ​របស់សាលាShrewsbury នៅ​ក្នុង​ចក្រភព​អង់គ្លេស​​ ក្នុង​ការ​ផ្តល់​ការអប់រំដ៏ពេញ​លេញ​មួយ​ទៅ​កាន់​អ្នក​សិក្សា​វ័យ​ក្មេង​ជាមួយ​នឹង​កម្មវិធី​សិក្សា និង​សកម្មភាព​ក្រៅ​សាលា​ដ៏​ល្អបំផុត​​​។​

អាហារូបករណ៍នឹងត្រូវបានដាក់ឱ្យដំណើរការតាមរយៈការធ្វើតេស្តសមត្ថភាព​IQ ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ រួម​ជាមួយនូវ​របាយការណ៍ផ្លូវការផង​ដែរ​។ជា​ផ្នែក​មួយ​នៃ​កម្មវិធី ការធ្វើតេស្តសមត្ថភាព​ IQ ដែល​មាន​តម្លៃ600 ដុល្លារនេះ​ នឹងមិនត្រូវ​បាន​គិតថ្លៃទេ។ ដើម្បីធានាបាននូវភាពត្រឹមត្រូវនៃការធ្វើតេស្តនេះភាគីទីបីដែលមានជំនាញវិជ្ជាជីវៈមួយឈ្មោះថា Tutor Impact នឹង​ចូលរួមជាមួយ​សាលាអន្តរជាតិShrewsbury International School Phnom Penh ដើម្បីធ្វើតេស្តIQ ដល់សិស្សដែលចាប់អារម្មណ៍។

Tutor Impact គឺជាក្រុមអ្នក​ផ្តល់​ការ​អប់រំអន្តរជាតិស្ថិត​នៅក្នុង​ទីក្រុង Oxfordចក្រភពអង់គ្លេស ដែលធ្វើ​ការ​ជ្រើសរើសគ្រូបង្រៀនពីសាកលវិទ្យាល័យកំពូលទាំង10 របស់ចក្រភពអង់គ្លេស រួមទាំង Oxford និង Cambridge។ ពួកគេផ្តល់ការបណ្តុះបណ្តាលជំនាញទន់ ការធ្វើតេស្ត​តក្កវិទ្យា​ទៅ​ដល់​សិស្សនុសិស្ស​ចាប់​ពី​កម្រិត​មត្តេយ្យ​រហូត​ដល់​វិទ្យាល័យ​​ក្នុងប្រទេសចំនួន10 ផ្សេងៗគ្នា ក៏ដូចជាការ​ផ្តល់​សេវាកម្មចុះ​ឈ្មោះ​ចូលរៀននៅសាកលវិទ្យាល័យឈានមុខគេក្នុងចក្រភពអង់គ្លេស។

លោក CharlesWong សហស្ថាបនិក និងជានាយកប្រតិបត្តិនៃសាលាអន្តរជាតិ ShrewsburyInternational School Phnom Penh បាន​មាន​ប្រសាសន៍​ថា​៖

លោក​បាន​បន្ត​ថា​៖

កុមារអាយុចន្លោះពី 4 ទៅ 11 ឆ្នាំមានសិទ្ធិទទួលបានការធ្វើតេស្តIQ នេះ ហើយ​ពួកគេនឹងត្រូវ​បែងចែកទៅ​តាម​លក្ខខណ្ឌ​នីមួយៗ រួម​មាន​៖ឆ្នាំ​ដំបូង​ (Early Years) គឺជាក្រុម​កុមារដែលមានអាយុពី 2 ទៅ5 ឆ្នាំ; ដំណាក់កាលសំខាន់ទី 1 (Key Stage 1) មានអាយុពី 5 ទៅ 7 ឆ្នាំ; និងដំណាក់កាលសំខាន់ទី 2(Key Stage 2)មានអាយុពី 7 ទៅ 11 ឆ្នាំ។ ពិន្ទុ IQ ពី 130 ឬខ្ពស់ជាងនេះ ត្រូវបានចាត់ទុកថាជាកម្រិតប្រកប​ដោយ​ទេពកោសល្យ​ខ្ពស់​(Gifted level) ខណៈអ្នកដែលមានពិន្ទុ IQ ពី 120-129 គឺនៅកម្រិតឧត្តម(Superior level)។

អាហារូបករណ៍សរុបចំនួន 9កន្លែង ​នឹងត្រូវបានផ្តល់ទៅសិស្ស​ហើយ​ ក្រុមអាយុនីមួយៗ ទទួល​បាន​អាហារូបករណ៍​ចំនួន​៣កន្លែង​ ​ ទៅ​តាម​លទ្ធផលតេស្តដែលពួក​គេ​ទទួលបាននិងឃ្លីបវីដេអូរយៈពេល 30 វិនាទីដែលពន្យល់ពីមូលហេតុដែលពួកគេចង់សិក្សានៅសាលាអន្តរជាតិShrewsburyInternational School Phnom Penh ព្រម​ទាំង​ការ​ឆ្លើយ​តប​ទៅ​នឹង​លក្ខខណ្ឌ​វិនិច្ឆ័យផ្សេងៗទៀត។

អាណាព្យាបាលដែលមានចំណាប់អារម្មណ៍ចង់ទទួលបានព័ត៌មានលម្អិតបន្ថែមទាក់ទងនឹងកម្មវិធីអាហារូបករណ៍អាច​ទាក់ទងដោយផ្ទាល់ទៅសាលាអន្តរជាតិ Shrewsbury International School Phnom Penh ដែលមានទីតាំងនៅ Flatiron by Meridian អគារភ្នំពេញស៊ីធីសេនធ័រ៕

អំពីសាលាអន្តរជាតិ​ ShrewsburyInternational School Phnom Penh

សាលាអន្តរជាតិ​ Shrewsbury International School Phnom Penh ដែលជាសាលា​​ផ្តល់​ទាំង​ការ​ស្នាក់​នៅ និង​អាហារ​ដល់​សិស្ស​ដំបូងគេក្នុងប្រទេសកម្ពុជាគឺជាសាលាអន្តរជាតិផ្តល់​ការ​អប់រំដ៏ទំនើបសម្រាប់ទាំង​ក្មេងប្រុស​ និងក្មេង​ស្រី។  អនុវត្តតាមកម្មវិធីសិក្សា​​របស់សាលា​អន្តរជាតិ​ Shrewsburyសាលាអន្តរជាតិ​ Shrewsbury International School Phnom Penh ផ្តល់ការអប់រំ សកម្មភាព​ក្រៅ​សាលា​ដែលល្អបំផុត រួម​ជាមួយនឹងថ្នាក់រៀន ថ្នាក់​ល្ខោនថ្នាក់​តន្ត្រី កន្លែងស្នាក់​នៅ និង​បរិក្ខារ​​ដ៏​ទំនើប។

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...