ហានិភ័យ! រកឃើញអ្នកឆ្លងកូវីដ-១៩ ជាអ្នកលក់ដូរ បានទៅហាងលក់គុយទាវមួយកន្លែងនេះ ក្នុងសង្កាត់អូរឫស្សី៣ - TrueID

ហានិភ័យ! រកឃើញអ្នកឆ្លងកូវីដ-១៩ ជាអ្នកលក់ដូរ បានទៅហាងលក់គុយទាវមួយកន្លែងនេះ ក្នុងសង្កាត់អូរឫស្សី៣

May 19, 2021

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៩ ខែឧសភា នេះ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ ប្រកាសរកឃើញ អ្នកឆ្លងកូវីដ-១៩ ជាអ្នកលក់បានទៅ កន្លែង​ លក់គុយទាវ (ក្នុងផ្លូវឌឿងហែម) ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៩២ Eoz ផ្លូវលេខ ២១៧ ភូមិ២ សង្កាត់អូរឫស្សី៣ ​ខណ្ឌ ៧មករា​ (ខាងជើងផ្សារអូរឫស្សី) និងគ្រួសារអ្នកលក់សរុបចំនួន ៤ នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ ដែល​មានទំនាក់ទំនងជាមួយគ្រួសារអ្នកលក់ ឬបានទៅទិញខ្ចប់ ឬអង្គុយហូបគុយទាវនៅទីតាំងខាងលើ ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២១ សូមដាក់ខ្លួនដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕

ដើម្បីទទួលបានព័ត៌មានបន្ថែម និង រហ័ស សូមចុច៖ https://t.me/khmerload

លក់គុយទាវ (ក្នុងផ្លូវឌឿងហែម)
លក់គុយទាវ (ក្នុងផ្លូវឌឿងហែម)

ប្រភព៖​ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...