ឆ្លងទៀតហើយ! ​យប់មិញនេះ រកឃើញអាជីវករនៅផ្សារអូឡាំពិកចំនួន១៨នាក់ វិជ្ជមានកូវីដ១៩ - TrueID

ឆ្លងទៀតហើយ! ​យប់មិញនេះ រកឃើញអាជីវករនៅផ្សារអូឡាំពិកចំនួន១៨នាក់ វិជ្ជមានកូវីដ១៩

July 2, 2021

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល​បាន​ឱ្យដឹងថា ​កាលពីយប់មិញ គឺនៅថ្ងៃទី១ ខែកក្កដា ២០២១ នៅផ្សារអូឡាំពិក ផ្លូវ២៨៦ សង្កាត់អូឡាំពិក ក្រុមគ្រូពេទ្យ ODCTM បានមកយកសំណាកលើកទី១ លើអាជីវករផ្សារអូឡាំពិកចំនួន ៤នាក់ សន្តិសុខផ្សារ ១៣នាក់ កម្លាំងរបស់គណៈកម្មការផ្សារ ២៨នាក់ ដែលសរុបចំនួន ៤៥នាក់ ក្នុងនោះរកឃើញអ្នកវិជ្ជមាន១៩ ចំនួន ១៨នាក់។ ​

បន្ថែមពីនេះ គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក​ ​ក៏បាន​ជូនដំណឹង​ជូន​ដល់​បងប្អូន​អាជីវករ​អូឡាំពិក​ទាំង​អស់​ អញ្ជើញ​ទៅ​យក​សំណាក​ នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ ផ្លូវ​១៩៩​ សង្កាត់​ទួលស្វាយព្រៃ​២​ ខណ្ឌ​បឹង​កេង​កង​ ឱ្យ​បាន​គ្រប់​ៗគ្នា ខណៈក្រុមគ្រូពេទ្យកំពង់បន្តយកសំណាក​អ្នកពាក់ព័ន្ធ​។

តេស្តកូវីដ១៩
តេស្តកូវីដ១៩
តេស្តកូវីដ១៩
តេស្តកូវីដ១៩
ទីតាំងតេស្តកូវីដ១៩
ទីតាំងតេស្តកូវីដ១៩
គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​អូឡាំពិក​ទាំង​អស់​ អញ្ជើញ​ទៅ​យក​សំណាក
គណៈកម្មការគ្រប់គ្រងផ្សារអូឡាំពិក ជម្រាប​ជូន​ដល់​បងប្អូន​អាជីវករ​អូឡាំពិក​ទាំង​អស់​ អញ្ជើញ​ទៅ​យក​សំណាក

ប្រភព៖ PNN

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...