ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ខែមេសា ឆ្នាំ២០២២នេះ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងស្ដីពីការក្រើនរំលឹកដល់កម្មករនិយោជិត នៅតាមបណ្ដារោងចក្រ សហគ្រាសនានា អាជីវករក្រុមសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រជាពលរដ្ឋទូទៅអញ្ជើញទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ និងដូសទី៤ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៕