ក្រសួងកសិកម្ម ចេញសេចក្ដីប្រកាសព័ត៌មានពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ​​នៅបាត់ដំបង និង​បន្ទាយមានជ័យ - TrueID

ក្រសួងកសិកម្ម ចេញសេចក្ដីប្រកាសព័ត៌មានពីវឌ្ឍនភាពនៃដំណោះស្រាយ ចំពោះបញ្ហាស្រូវធ្លាក់ថ្លៃ​​នៅបាត់ដំបង និង​បន្ទាយមានជ័យ

November 17, 2022

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចេញសេចក្ដីប្រកាសព័ត៌មាន​ អំពីវឌ្ឍនភាពនៃដំណោះស្រាយចំពោះបញ្ហាស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា ក្រោយពី​ឯត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចាត់អនុរដ្ឋលេខាធិការចំនួន២រូប រួមមានលោក ឃី កុសល និងលោក ឈុំ ឆុនលី និងមន្រ្តីជំនាញនៃអគ្គនាយកដ្ឋានកសិកម្ម ឱ្យមកដោះស្រាយបញ្ហាថ្លៃស្រូវរួចមក ថ្ងៃនេះ ក្រុមការងារបានមកដល់ខេត្តបាត់ដំបង បានប្រជុំជាមួយអ្នកពាក់ព័ន្ធ និងពិសេសចុះជួបជាមួយបងប្អូនប្រជាកសិករ ។  

ក្រោយពីបានជួបប្រជុំពិភាក្សា និងបានចុះទៅពិនិត្យដល់ទីតំាងជាក់ស្តែង លោកឧកញ៉ា ភូ ពុយ អគ្គនាយកនៃរោងម៉ាស៊ីនកិនស្រូវបៃតង បានស្មគ្រចិត្តចូលរួមសហការជាមួយរាជរដ្ឋាភិបាលដោយ ក្នុងការដាក់ចេញនូវគោលការណ៍រក្សាស្ថេរភាពថ្លៃស្រូវ ដោយបានកំណត់នូវថ្លៃធានាទិញ​អប្បរមាសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១ ​ត្រឹម៩បាត/គីឡូក្រាម ឬ ១០៤០រៀល/គីឡូក្រាម ចាប់ពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២។

ទន្ទឹមគ្នានេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសហការជាមួយរដ្ឋបាលឃុំ ដើម្បីផ្សព្វផ្សាយពីថ្លៃកំណត់ខាងលើ ព្រមទាំងចាត់ឱ្យមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបាត់ដំបង ចុះតាមដាន ការអនុវត្តនេះដោយមិនឱ្យប្រជាកសិករយើងបាត់បងផលប្រយោជន៍ ដោយគ្មានហេតុផលនោះឡើយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...