ចិន៖ យោងតាមការវិភាគថ្មីមួយបានឱ្យដឹងថា ប្រទេសចិនទំនងជាកំពុងជួបប្រទះការឆ្លងជំងឺកូវីដសារជាថ្មី ជាមួយនឹងតួលេខ ១ លាន និងការស្លាប់បាត់បង់ជីវិត ៥ពាន់នាក់ ជារៀងរាល់ថ្ងៃ នេះបើតាមកាសែត Bangkok Post បានចេញផ្សាយ។
អ្វីដែលត្រូវបានគេរំពឹងថា វាជាការផ្ទុះឡើងដ៏ធំបំផុតដែលពិភពលោកមិនធ្លាប់បានឃើញ ខណៈប្រទេសចិនមួយនេះដែលមានប្រជាជនប្រមាណ ១.៤ ពាន់លាននាក់ ដែលនេះជាក្តីកង្វល់របស់អ្នកវិភាគបានធ្វើការបកស្រាយ។
ជាផ្លូវការ ប្រទេសចិនបានរាយការណ៍ករណីថ្មីចំនួន ២,៩៦៦ សម្រាប់ថ្ងៃពុធ ហើយមានអ្នកស្លាប់ដោយសារកូវីដតិចជាង ១០ នាក់ចាប់តាំងពីដើមខែធ្នូ។ ប៉ុន្តែវាផ្ទុយនឹងរបាយការណ៍ដែលកំពុងកើនឡើងដែលថាមន្ទីរពេទ្យកំពុងមានអ្នកជំងឺច្រើនលើសលប់ ហើយកន្លែងបូជាសពកំពុងត្រូវបានធ្វើការហួសពីសមត្ថភាពរបស់ពួកគេទៀតផង៕
ប្រភព៖ Bangkok Post
សូមទស្សនារូបភាពខាងក្រោម៖