ក្រសួងវប្បធម៌ ផ្អាកការចូលគោរពបូជា នៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប - TrueID

ក្រសួងវប្បធម៌ ផ្អាកការចូលគោរពបូជា នៅទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម នៅខេត្តសៀមរាប

October 17, 2022

សៀមរាប៖ ក្រសួងវប្បធម៌និងវិចិត្រសិល្ប:​ បានប្រកាសផ្អាកការចូលគោរពបូជានៅទីសក្ការៈព្រះអង្គចេកនិងព្រះអង្គចម នៅខេត្តសៀមរាបមួយរយៈពេល ដើម្បីជួសជុលបល្ល័ង្កបដិមាព្រះអង្គចេកនិងព្រះអង្គចម។

​​សេចក្តីជូនដំណឹងរបស់ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បញ្ជាក់ថា ទីសក្ការៈព្រះអង្គចេក និងព្រះអង្គចម ​នឹងត្រូវបិទទ្វារមិនដំណើរការមួយរយៈពេលចាប់ពីថ្ងៃទី ១៨ ខែតុលា ឆ្នាំ២០២២តទៅ ដើម្បីអនុញ្ញាតឱ្យក្រុមការងាររបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ធ្វើការជួសជុលបល្ល័ង្កបដិមា ព្រះអង្គចេក និងព្រះអង្គចម។​ ក្រសួងវប្បធម៌ នឹងជូនដំណឹងនៃការបើកដំណើរការឡើងវិញ នាពេលការជួសជុលត្រូវបានបញ្ចប់៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...