បានទាំងការការពារអាយុជីវិត បានទាំងការការពារបន្ថែមពីជំងឺកូវីដ-19 ពីក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍! - TrueID

បានទាំងការការពារអាយុជីវិត បានទាំងការការពារបន្ថែមពីជំងឺកូវីដ-19 ពីក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍!

November 2, 2021

ភ្នំពេញ៖ ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ហ្វតតេ អ៊ិនសួរឹនស៍ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត បាននឹងកំពុងផ្តល់ជូនពិសេសដល់អតិថិជនថ្មីទាំងអស់ដែលប្រើប្រាស់បណ្ណសន្យារ៉ាប់រងចាប់ពីថ្ងៃទី 01 ខែវិច្ឆិកា ដល់ថ្ងៃទី 30ខែវិច្ឆិកា ឆ្នាំ2021 នូវការការពារបន្ថែមលើជំងឺកូវីដ-19 ដោយឥតគិតថ្លៃលើការការពារលើជំងឺកូវីដ-19ដែលត្រូវបានធានារួចជាស្រេចក្នុងគ្រប់បណ្ណសន្យារ៉ាប់រងអយុជីវិតរបស់ក្រុមហ៊ុនហើយនោះ។ការផ្តល់ជូនពិសេសនេះ ដែលមានទំហំទឹកប្រាក់រហូតដល់ 5,000 ដុល្លារ ក្នុងករណីអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតទទួលមរណភាពដោយសារជំងឺកូវីដ-19។

ជំងឺកូវីដ-19 បានរីករាលដាលតាំងពីចុងឆ្នាំ2019 មកម្ល៉េះ មិនត្រឹមតែប្រទេសកម្ពុជាទេដែលរងប៉ះពាល់ពីការរីករាលដាលនៃជំងឺកូវីដ-19 នេះ គឺគ្រប់ប្រទេសទាំងអស់លើពីភពលោក។ បើយោងទៅតាមគេហទំព័រវើលអូម៉ែតទើ (​www.worldometers.info) គិតត្រឹមថ្ងៃទី 26 ខែតុលា ឆ្នាំ2021 អ្នកឆ្លងជំងឺកូវីដ-19 បានកើនឡើងរហូតដល់ 244,872,232 នាក់ ក្នុងនោះអ្នកស្លាប់មានរហូតដល់4,971,242នាក់។ចំណែកនៅប្រទេសកម្ពុជាវិញ យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី 25 ខែតុលា ឆ្នាំ2021 អ្នកឆ្លងជំងឺកូវីដ-19 បានកើនឡើងរហូតដល់ 118,000 នាក់ ក្នុងនោះអ្នកស្លាប់មានរហូតដល់ 2,751 នាក់។

ហ្វតតេ ឡាយហ្វ៍
ហ្វតតេ ឡាយហ្វ៍

ដោយមើលឃើញពីហានិភ័យដូចនេះហើយ ទើបក្រុមហ៊ុនហ្វតតេ ឡាយហ្វ៍ បានផ្តល់ជូនបន្ថែមនូវការការពារជំងឺកូវីដ-19 ដោយឥតគិតថ្លៃ។ ការផ្តល់ជូនការការពារបន្ថែមឬអត្ថប្រយោជន៍ផ្សេងៗទៀត គឺជាអ្វីដែល ហ្វតតេ ឡាយហ្វ៍ តែងតែបង្កើតឡើងជារឿយៗព្រោះវាស្របទៅនឹងចក្ខុវិស័យរបស់យើង គឺក្លាយទៅជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេនៅប្រទេសកម្ពុជាដែលផ្តល់ជូននូវការប្រឹក្សាហិរញ្ញវត្ថុ ការការពារនិងការវិនិយោគតាមរយៈផលិតផលធានារ៉ាប់រងអាយុជីវិតប្រកបដោយភាពងាយស្រួលនិងមានភាពច្នៃប្រឌិតដែលសាកសម្យនឹងតម្រូវការក្នុងស្រុកព្រមទំាងនំាមកជូននូវសេវាកម្មល្អឥតខ្ចោះដល់អតិថិជនរបស់យើង។

លោក យក់ ចំរើនឫទ្ធិប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក បានលើក​ឡើង​ថា៖

  លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក
  លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក

លោក ចំរើនឫទ្ធិ បានបន្តដូចនេះថា៖

  លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក
  លោក យក់ ចំរើនឫទ្ធិ ប្រធានក្រុមប្រឹក្សាភិបាល ហ្វតតេ ឡាយហ្វ៍ អឹសួរ៉ិនស៍ (ខេមបូឌា) ម.ក

គួបញ្ជាក់ផងដែរថាសេវានេះផ្តល់ជូនសម្រាប់តែអ្នកត្រូវបានធានារ៉ាប់រងអាយុជីវិតថ្មីដែលប្រើប្រាស់គម្រោងការសិក្សារបស់កូនឬគម្រោងគាំពារចាប់ពីថ្ងៃទី 01 ខែវិច្ឆិកាដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ2021 តែប៉ុណ្ណោះ។ការការពារបន្ថែមនេះមានសុពលភាព1ឆ្នាំពេញ គិតចាប់ពីថ្ងៃដែលគម្រោងការសិក្សារបស់កូន ឬគម្រោងគាំពាររបស់លោកអ្នកមានសុពលភាព។

ការផ្ដល់ជូនការការពារបន្ថែមនេះ គឺកំរិតត្រឹម50% នៃទឹកប្រាក់ត្រូវបានធានារ៉ាប់រងនៃគម្រោងការសិក្សារបស់កូនឬគម្រោងគាំពាររបស់លោកអ្នក អតិបរមាត្រឹម 5,000 ដុល្លារ ក្នុងករណីមរណភាពដោយសារជំងឺកូវីដ-19។ ក្នុងករណីធ្វើតេស្តឃើញវិជ្ជមានកូវីដ-19 ក្រុមហ៊ុននឹងសងត្រលប់បុព្វលាភធានារ៉ាប់រងឆ្នាំទីមួយ ដែលបានបង់មកក្រុមហ៊ុន 50% វិញរហូតដល់អតិបរមា 500ដុល្លារ

ហ្វតតេ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ ហ្វតតេអ៊ិនសួរឹនស៍ និងជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតក្នុងស្រុកតែមួយគាត់នៅកម្ពុជា។ហ្វតតេ ឡាយហ្វ៍ ត្រូវ​បានបង្កើតឡើងនៅក្នុងឆ្នាំ 2019 គិតត្រឹមបំណាច់ខែតុលា2021 នេះ ហ្វតតេ ឡាយហ្វ៍ មានអតិថិជនសរុបចំនួនជាង 50ម៉ឺននាក់។ ក្នុងឆ្នាំ 2020 ក្រុមហ៊ុន ហ្វតតេ ឡាយហ្វ៍ បានធ្វើសំណងជួនប្រជាជនកម្ពុជាជាង​ 9ពាន់នាក់ គិតជាទឹកប្រាក់ប្រហែល 2លានដុល្លារ។បច្ចុប្បន្ន ហ្វតតេ ឡាយហ្វ៍មាន​ផលិត​ផលធានារ៉ាប់រងអាយុជីវិតជាច្រើនប្រភេទដូចជា៖ បណ្ណសន្យារ៉ាប់រងគម្រោងគាំពារបណ្ណសន្យារ៉ាប់រងគម្រោង​ការសិក្សា​ បណ្ណសន្យារ៉ាប់រងអាយុជីវិតមានកាលកំណត់ជាក្រុម និងបណ្ណសន្យារ៉ាប់រងការពារជាក្រុមទូលំទូលាយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...