ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៣ខែមិថុនា ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តវិធានការពារជំងឺកូវីដ១៩ ដោយយកអាល់កុលលាងដៃទៅជាមួយ រក្សាគម្លាត និងពាក់ម៉ាស នៅពេលអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្តិទី៥ នៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២។
សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកថាបើទោះបីមិនមានការឆ្លងជំងឺកូវីដ១៩ រយៈពេលជាមួយខែទៅហើយក្តីតែក៏មិនអាចបោះបង់ចោលការអនុវត្តវិធានការពារជំងឺកូវីដ១៩នៅពេលមានការប្រមូលផ្តុំនោះឡើយ។
សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា ពិតមែនតែកាតព្វកិច្ចពាក់ម៉ាសត្រូវបានលើកលែង ក៏ប៉ុន្តែបើយើងពាក់ម៉ាសក៏ជាការល្អ ហើយរក្សាគម្លាតពីចន្លោះមួយទៅចន្លោះមួយ ក៏គួរតែត្រូវបានធ្វើ៕