សិស្សៗ និងគ្រូៗនៅស្រីលង្កា នាំគ្នាចូលព្រៃ និងឡើងដើមឈើ ដើម្បីរៀនអនឡាញ - TrueID

សិស្សៗ និងគ្រូៗនៅស្រីលង្កា នាំគ្នាចូលព្រៃ និងឡើងដើមឈើ ដើម្បីរៀនអនឡាញ

July 16, 2021

ស្រីលង្កា៖ ចាប់តាំងពីជំងឺកូវីដ-១៩រីករាលដាលពាសពេញប្រទេសមកបានធ្វើឲ្យសិស្សានុសិស្ស ព្រមទាំងគ្រូៗមិនអាចទៅសាលារៀនបានដែលបែរជាផ្លាស់់មករៀនតាមប្រព័ន្ធអនឡាញវិញ ដើម្បីបង្ការពីការឆ្លង។ ជាក់ស្ដែងងាកទៅកាន់ប្រទេសស្រីលង្កា គ្រូៗ និងសិស្សក្មេងជាង៤៥នាក់ រស់នៅតំបន់ Bohitiwayaមានភាពលំបាកយ៉ាងខ្លាំង ក្នុងការរៀនតាមប្រព័ន្ធអនឡាញដោយសារតែបញ្ហាអ៊ីនធើណេតមានភាពរអាក់រអួល។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ពួកគេទាំងអស់គ្នា ត្រូវបង្ខំចិត្តធ្វើដំណើរពីភូមិចម្ងាយជាង៣គីឡូម៉ែត្រ ដើម្បីទៅរកកន្លែងមានសេវាអ៊ីនធើណេតដំណើរការល្អដែលត្រូវឡើងទីទួលថ្មភ្នំ និងចូលព្រៃជាដើម។ ហើយពួកគេខ្លះអង្គុយរៀនក្រោមដើមឈើនិងមានអ្នកខ្លះទៀត ឡើងទៅអង្គុយរៀននៅលើដើមឈើ។ ទន្ទឹមនឹងនេះមិនមែនសិស្សទាំងអស់សុទ្ធតែមានទូរសព្ទដៃ ឬកុំព្យូទ័រយួរដៃប្រើឡើយដោយមានក្រុមសិស្សខ្លះមានគ្នាពី៤ទៅ៥នាក់ រៀនតាមទូរសព្ទមួយគ្រឿងប៉ុណ្ណោះ។

យ៉ាងណាមិញ សាលារៀននៅក្នុងប្រទេសស្រីលង្កាបានបិទទ្វារចាប់តាំងពីខែមីនា ឆ្នាំ២០២០មកម៉្លេះ ហើយកាលពីថ្ងៃចន្ទកន្លងទៅនេះ រដ្ឋាភិបាលនៃប្រទេសបានចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ជូនគ្រូៗទាំងអស់ដើម្បីបើកសាលារៀនឡើងវិញនាពេលឆាប់ៗខាងមុខនេះផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព

ប្រភព: aljazeera

ទាក់ទងជាមួយ:
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...