ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការយ៉ាងច្រើន បន្ទាប់ពីកសិដ្ឋានចិញ្ចឹមគោទឹកដោះគិរីសួគ៌ ផ្តល់ជូនទឹកដោះគោស្រស់ ១០០% ដោយឥតគិតថ្លៃចំនួន ជាង ១០០,០០០លីត្រ ជូនអតិថិជនរបស់ខ្លួន ក្នុងរយៈពេលកន្លងមកនេះ កសិដ្ឋានគិរីសួគ៌ បានសម្រេចចិត្តបន្តប្រូម៉ូសិនថ្មីមួយទៀតក្នុងខែឧសភា។
កសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន Khmer Fresh Milk បានឱ្យដឹងថា ប្រូម៉ូសិនថ្មីនេះគឺជាការឆ្លើយតបទៅនឹងការបន្តការបិទខ្ទប់ និងបម្រាមគោចរក្នុងរាជធានីភ្នំពេញ និងតំបន់ផ្សេងទៀតនៅក្នុងប្រទេស។ ក្រុមហ៊ុនបាននិងកំពុងចូលរួមយ៉ាងសកម្ម ក្នុងសមរភូមិប្រយុទ្ធប្រឆាំងទៅនឹងជំងឺកូវីដ-១៩។
ប្រូម៉ូសិនថ្មីនេះ គឺទិញពីរដបទទួលបានមួយដបដោយមិនគិតថ្លៃ សម្រាប់ទឹកដោះគោស្រស់ ១០០% ចំណុះ ២លីត្រ ឬចំណុះ ៨៣០លីត្ររបស់កសិដ្ឋានគិរីសួគ៌ ដែលអាចរកទិញបាននៅផ្សារទំនើបនានា និងហាងលក់ទំនិញផ្សេងៗទៀតក្នុងរាជធានីភ្នំពេញក្នុងរយៈពេលពេញមួយខែឧសភា។
លោក ឈរ រិទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន KhmerFresh Milk បានថ្លែងថា៖
លោក ឈរ រិទ្ធី បានបន្ថែមថា៖
ក្រៅពីការផ្តល់ជូនដល់អតិថិជននូវប្រូម៉ូសិន ទិញពីរដប ថែមជូនមួយដប ដោយឥតគិតថ្លៃដ៏ទាក់ទាញនេះ កសិដ្ឋានគិរីសួគ៌ ក៏បាននិងកំពុងចូលរួមគាំទ្រដល់ប្រទេសកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ផងដែរ តាមរយៈការផ្គត់ផ្គង់ទឹកដោះគោស្រស់១០០% ជូនដល់បុគ្គលិកសុខាភិបាលដែលកំពុងធ្វើការដោយផ្ទាល់នៅសមរភូមិជួរមុខ នៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។
លោក ឈរ រិទ្ធី បានថ្លែងទៀតថា៖