បន្ទាយមានជ័យ ៖ ពិតណាស់ ថ្មីៗនេះ មហាជនជាច្រើននាក់ សម្តែងការព្រួយបារម្ភ និងអាណិតអាសូរពន់ពេក ស្ទើរខ្លោចចិត្ត និយាយមិនចេញ ក្រោយឃើញ ទំព័រហ្វេសប៊ុក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបង្ហោះសារមួយខ្លី ភ្ជាប់ជាមួយនឹង រូបថតលោកយាយជរាម្នាក់ ឡើងរថយន្តដឹកអ្នកជំងឺកូវីដ១៩។
ជាមួយគ្នានេះ បងប្អូនកាន់តែខ្លោចចិត្តលើសដើម ក្រោយទទួលដំណឹងច្បាស់ថា លោកយាយ មានវ័យដល់ទៅ ៨០ឆ្នាំហើយ មិនតែប៉ុណ្ណោះ នៅមានជំងឺវង្វេងស្មារតី ខណៈថ្មីៗនេះ កូនប្រសារក៏ទើបនឹងស្លាប់ ព្រោះកូវីដថែមទៀត ទន្ទឹមនឹងនេះ មហាជនពិតជា បារម្ភពីសុខភាពលោកយាយខ្លាំងណាស់ ហើយម្នាក់ៗបានត្រឹមជូនពរ លោកយាយឲ្យឆាប់ជាសះស្បើយពីកូវីដ និងត្រលប់មកផ្ទះវិញឆាប់ៗនេះ។
គួរបញ្ជាក់ថា នេះបើយោងតាម ការបញ្ជាក់របស់បុរសម្នាក់ ដែលបានប្រាប់ឲ្យដឹង ក្នុងប្រអប់បញ្ចេញមតិ យ៉ាងដូច្នេះថា ៖
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖