​ឆ្លងប្រព័ន្ធភ្លើងក្នុង បណ្តាលឱ្យឆេះរថយន្ត​១គ្រឿង​ តាមបណ្តោយផ្លូវកម្ពុជាក្រោម - TrueID

​ឆ្លងប្រព័ន្ធភ្លើងក្នុង បណ្តាលឱ្យឆេះរថយន្ត​១គ្រឿង​ តាមបណ្តោយផ្លូវកម្ពុជាក្រោម

September 16, 2022

ភ្នំពេញ៖ ​រថយន្តចំនួន១គ្រឿងម៉ាកហុងដា ស៊ីអវី (Honda CRV) សេរីឆ្នាំ១៩៩៧ ពាក់ស្លាកលេខ ភ្នំពេញ ២C-៧៦៧៩ ​​បាន​ឆេះឆាបយ៉ាងសន្ធោសន្ធៅ​ ដែលបណ្តាល​មក​ពី​ឆ្លងប្រព័ន្ធភ្លើងក្នុងរថយន្ត ហើយបង្កជាអគ្គិភ័យតែ​ម្ដង​។

ហេតុការណ៍គួរឱ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង​១៥:០០​ នាទីរសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ​សិ្ថតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោមនៅមុខផ្ទះលេខ៤០៨ ភូមិ២ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ជាមួយគ្នានោះ កងកម្លាំង​អន្តរាគមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​និងសង្គ្រោះ​ បានប្រើប្រាស់​រថយន្តការិយា​ល័យ​អគ្គិភ័យ បាញ់ពន្លត់ចប់ទៅវិញនៅវេលាម៉ោង​១៥:២០​ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល។ យ៉ាងណាមិញ​​ ហេតុការណ៍នេះ មិន​បង្កឱ្យមានអ្នកស្លា.ប់ឬរងរបួស និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ៕

អាន​បន្ថែម
Loading...
Loading...
Loading...
Loading...