ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានចេញសេចក្តីជូនដំណឹងស្ដីពីតម្លៃលក់រាយប្រេងឥន្ធនៈថ្មីនៅតាមស្ថានីយ៍ ដែលត្រូវអនុវត្ត ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២២ ដោយក្នុងនោះ តម្លៃប្រេងធម្មតា ៤.៤០០ រៀល /លីត្រ ចំណែកតម្លៃប្រេងម៉ាស៊ូត៥.១០០ រៀល/លីត្រ៕