ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២នេះបានចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាព ធាតុអាកាសពីថ្ងៃទី២៧ ខែមេសា ដល់ថ្ងៃទី៣ខែឧសភា ឆ្នាំ២០២២។
ក្រសួងធនធានទឹកបានឲ្យដឹងថាក្នុងអំឡុងមួយសប្តាហ៍ខាងមុខនេះព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ខ្សោយពីប៉ាស៊ីហ្វិកជាមួយនិងឥទ្ធិពលពីជ្រលងសម្ពាធទាបរុញច្រានពីមហាសមុទ្រឥណ្ឌា។ ស្ថានភាពបែបនេះនឹងធ្វើឲ្យ ៖
១បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាល
- សីតុណ្ហភាពអប្បបរមា មានពី២៤-២៦ °C
- សីតុណ្ណភាពអតិបរមា មានពី៣៤-៣៦ °C
- ចាប់ពីថ្ងៃទី២៧-២៨ ខែមេសានឹងអាចមានភ្លៀងដោយអន្លើនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
២បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន
- សីតុណ្ហភាពអប្បបរមា មានពី ២៣-២៥ °C
- សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C
- ចាប់ពីថ្ងៃទី២៧-២៨ ខែមេសាអាចមានភ្លៀងដោយអន្លើនៅក្នុងកម្រិតពីខ្សោយទៅមធ្យម ។ បន្ទាប់ពីនោះបរិមាណភ្លៀងនឹងកើនឡើង លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
៣តំបន់មាត់សមុទ្រ
- សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C
- សីតុណ្ណភាពអតិបរមា មានពី ៣៣-៣៥ °C
- នឹងអាចមានភ្លៀងក្នុងកម្រិតពីតិចទៅច្រើនលាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕