ខ្លោចចិត្ត! មិនដល់១ សប្តាហ៍ផង! តារាសម្តែងស្រី ឈឹម អារិយ៉ា ត្រូវបាត់បង់ស្វាមីនិង ម្តាយ ដោយសារកូវីដ១៩ - TrueID

ខ្លោចចិត្ត! មិនដល់១ សប្តាហ៍ផង! តារាសម្តែងស្រី ឈឹម អារិយ៉ា ត្រូវបាត់បង់ស្វាមីនិង ម្តាយ ដោយសារកូវីដ១៩

June 27, 2021

ភ្នំពេញ៖ ពិតជាគួរឱ្យខ្លោចចិត្ត នគរបាលផ្កាយពីរមួយរូប បានបាត់បង់ជីវិតដោយសារជំងឺកូវីដហើយម្តាយបង្កើតរបស់ជនគ្រោះ ក៏បានឆ្លង និងបាត់បង់ជីវិតដោយសារជំងឺដ៏កាចសាហាវនេះផងដែរ។

បើ​តាម​ការ​ប្រកាស​ឱ្យ​ដឹង​របស់​ភរិយា​របស់​លោកដែល​ជា​តារា​សម្តែង​មួយ​ដួង គឺ​អ្នក​នាង ឈឹ​ម អា​រិ​យ៉ា បានបញ្ជាក់ថា ឧត្តមសេនីយ៍ទោ​ផ្កាយ​២រស់ ឧស្សាហ៍ មានមុខ​ងារ​ជា​អគ្គនាយករង នៅ​ក្រសួងមហាផ្ទៃ បាន​ទទួលមរណភាពកាលពី​ថ្ងៃ​ទី ២៥ ខែមិថុនា ឆ្នាំ ២០២១ ដោយសារ​ជំងឺ​កូ​វី​ដ​-១៩។

តាមប្រភព​ដដែលពីភរិយាអ្នក ឈឹម អារិយ៉ា បាន​បន្ថែមថា លោក រស់ ឧស្សាហ៍ អាយុ​៤១​ឆ្នាំ បាន​ធ្លាក់ខ្លួន​ឈឺនិង​មាន​អាកា​រៈ​ធ្ងន់ រហូត​អស់​សង្ខារ បណ្តាល​មក​ពី​ជំងឺ​កូ​វី​ដ​-១៩រួម​ផ្សំ​ជាមួយ​ជំងឺ​មួយ​ចំនួន​ទៀត​ដូច​ជា បេះដូង​ធ្វើទុក្ខ ជាតិពុល​ក្នុង​ថ្លើមនិង​ជំងឺលើសឈាម​ផង​ដែរ​។

ចំពោះដំណឹងមរណភាពរបស់ស្វាមីអ្នកនាងអារិយ៉ា បានធ្វើឱ្យសាច់ញាតិបងប្អូន និងមហាជន មានការសោកស្តាយយ៉ាងខ្លាំង។ គួរបញ្ជាក់ថាស្វាមីរបស់អ្នកនាង ឈឹម អារិយ៉ា ត្រូវបានជំងឺកំណាចកូវីដ១៩ ឆក់យកជីវិតក្នុងរយៈពេលយ៉ាងខ្លី ក្រោយពីម្តាយបង្កើតរបស់ស្វាមីអ្នកនាង លោក រស់ ឧស្សាហ៍ បានទទួលមរណភាព ដោយសារជំងឺកូវីដ១៩ ដូចគ្នា បានរយៈពេលបាន៤ ថ្ងៃ ដោយម្តាយលោក បានស្លាប់នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។

គួររំលឹកដែរថាស្វាមី និង តារាសម្តែង អ្នកនាង ឈឹម អារិយ៉ា បានបង្កើតគ្រួសារ ដោយបានបន្សល់នៅកូនប្រុសម្នាក់វ័យជាង២ ឆ្នាំ៕

គ្រួសារឈឹម អារិយ៉ា
គ្រួសារឈឹម អារិយ៉ា
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
ឈឹម អារិយ៉ា និង រស់ ឧស្សាហ៍
លោក រស់ ឧស្សាហ៍
លោក រស់ ឧស្សាហ៍
លោក រស់ ឧស្សាហ៍ ស្វាមី ឈឹម អារិយ៉ា
លោក រស់ ឧស្សាហ៍ ស្វាមី ឈឹម អារិយ៉ា
ម្តាយបង្កើត រស់ ឧស្សាហ៍
ម្តាយបង្កើត រស់ ឧស្សាហ៍
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...