ភ្នំពេញ៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានចេញសេចក្ដីជូនដំណឹងស្ដីពី ការផ្អាកការធ្វើដំណើរតាមរថយន្ដតាក់ស៊ីទាំងអស់ក្នុងក្រុងកំពង់ឆ្នាំង ដែលធ្វើដំណើរពីកំពង់ឆ្នាំងទៅកាន់រាជធានីភ្នំពេញ ឬពីភ្នំពេញមកកំពង់ឆ្នាំង និងទៅកាន់កន្លែងផ្សេងៗទៀត ដោយសារតែខេត្ដកំពង់ឆ្នាំងបច្ចុប្បន្ននេះ កំពុងឆ្លងរាលដាលខ្លាំងតាមរយៈអ្នកបើកបររថយន្ដតាក់ស៊ី។
ទន្ទឹមនឹងនេះ រដ្ឋបាលក្រុងអំពាវនាវឲ្យអ្នកបើករថយន្ដតាក់ស៊ីទាំងអស់ ទៅយកសំណាកនៅបេនឡានផ្សារលើក្រុងកំពង់ឆ្នាំង ចាប់ពីម៉ោង ៨ៈ០០នាទីព្រឹក ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ជាកំហិត។ ខណៈប្រជាពលរដ្ឋទាំងអស់ ដែលត្រូវធ្វើដំណើរ គឺត្រូវផ្អាកការធ្វើដំណើរតាមររថយន្ដតាក់ស៊ីក្នុងក្រុងកំពង់ឆ្នាំងផងដែរ៕
សូមអានសេចក្ដីជូនដំណឹងលម្អិតខាងក្រោម៖
ប្រភព៖ BTV Cambodia